ជុំរុំរបស់ក្រុមបេសកម្មរក្សាសន្តិភាពអ.ស.បនៅស៊ូដង់ខាងត្បូងត្រូវបានវាយប្រហា

Chia sẻ
(VOVworld)-នាថ្ងៃទី១៩ធ្នូ ជុំរុំរបស់ក្រុមបេសកកម្ម
រក្សាសន្តិភាពអ.ស.បនៅ Akobo ចំណុះរដ្ឋ Jonglei ស៊ូដង់ខាងត្បូងត្រូវវាយប្រហាបណ្តាលឲ្យទាហាន

ជុំរុំរបស់ក្រុមបេសកម្មរក្សាសន្តិភាពអ.ស.បនៅស៊ូដង់ខាងត្បូងត្រូវបានវាយប្រហា - ảnh 1
ជុំរុំរក្សាសន្តិសុខរបស់អ.ស.បនៅរដ្ឋJonglei នៅស៊ូដង់ខាងត្បូងត្រូវការវាយប្រហា
(រូបថតៈ Reuters)


(VOVworld)-នាថ្ងៃទី១៩ធ្នូ ជុំរុំរបស់ក្រុមបេសកកម្មរក្សាសន្តិភាពអ.ស.បនៅAkobo
ចំណុះរដ្ឋ Jonglei ស៊ូដង់ខាងត្បូងត្រូវវាយប្រហាបណ្តាលឲ្យទាហាន ឥណ្ឌាចំនួន
៣នាក់ត្រូវស្លាប់។ អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានសម្តែងនូវការ
ព្រួយបារម្មណ៍ យ៉ាងជ្រាលជ្រៅអំពីស្ថានភាពប៉ះទង្គិចនិងការរំលោភសិទ្ធិមនុស្ស
ដែលកំពុងរីក រាលដាលនៅប្រទេសស៊ូដង់ខាងត្បូងនេះ។​លោក Ban Ki-moon
លើកច្បាស់ថា ក្រុមបេសកកម្មរក្សាសន្តិភាពអ.ស.បនឹងខំប្រឹង ប្រែងអស់ពីកម្លាំង
កាយចិត្ត ដើម្បីការពារប្រជាជនស៊ូដង់ខាងត្បូង ក៏ដូចជា​បណ្តាពលរដ្ឋអន្តរជាតិ
ដែលកំពុងមានវត្តមាននៅប្រទេសនេះ។

        ក្នុងព្រឹត្តការណ៌ទាក់ទិនមួយទៀត ប្រធានាធិបតីអាមេរិកលោក Barack Obama
នាថ្ងៃ ទី ១៩ធ្នូឲ្យដឹងថា ទាហានអាមេរិកចំនួន៤៥នាក់ត្រូវបានបញ្ចូនទៅស៊ូដង់ខាង ត្បូងដើម្បីធានាសន្តិសុខសម្រាប់ពលរដ្ឋនិងស្ថានទូតអាមេរិកប្រចាំនៅប្រទេសនេះ
រហូតដល់ពេលដែលស្ថានភាពសន្តិសុខត្រូវបានកែលំអ៕

ប្រតិកម្មទៅវិញ