ជំរុញឲ្យម៉ាឡេស៊ីបង្កលក្ខណៈសម្រាប់ស្ថានទូតទៅសួរសុខទុក្ខអ្នកនេសាទវៀតណាមដោយផ្ទាល់

Chia sẻ
(VOVWORLD) - បច្ចុប្បន្ននេះ អាជ្ញាធរវៀតណាមក៏ដូចជាស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី កំពុងបន្តរក្សាទំនាក់ទំនងជាមួយភាគីម៉ាឡេស៊ី បង្កលក្ខណៈដោយ អនុញ្ញាតឱ្យតំណាងស្ថានទូតទៅសាកសួរសុខទុក្ខអ្នកនេសាទវៀតណាមដែលត្រូវបានឃុំខ្លួនដោយផ្ទាល់ដោយដើម្បីស្វែងយល់ព័ត៌មាន។
ជំរុញឲ្យម៉ាឡេស៊ីបង្កលក្ខណៈសម្រាប់ស្ថានទូតទៅសួរសុខទុក្ខអ្នកនេសាទវៀតណាមដោយផ្ទាល់ - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang 

នារសៀលថ្ងៃទី ២០ សីហា នៅឯសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស ក្នុងការជម្រាបព័ត៌មានអំពីករណីដែល ស្ថាប័នប្រតិបត្តិច្បាប់លើសមុទ្ររបស់ម៉ាឡេស៊ី បណ្តេញតាមនាវានេសាទរបស់វៀតណាម បណ្តាលឲ្យអ្នកនេសាទ ១ នាក់ត្រូវស្លាប់ និងអ្នកនេសាទ ១៨ នាក់ផ្សេងទៀតត្រូវភាគីម៉ាឡេស៊ីចាប់ខ្លួន អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកឡើងថា៖ វៀតណាមសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរនេះនិងស្នើឱ្យអាជ្ញាធរម៉ាឡេស៊ីធ្វើការស៊ើបអង្កេតបំភ្លឺរឿងហេតុនេះ និងចាត់ការយ៉ាងត្រឹមត្រូវលើមន្ត្រីប៉ូលីស ដែលធ្វើឲ្យអ្នកនេសាទវៀតណាមស្លាប់ ហើយមិនទុកឲ្យសកម្មភាពនេះត្រូវកើតឡើងវិញ នាពេលអនាគតទាល់តែសោះ។ ទន្ទឹមជាមួយគ្នានេះ វៀតណាមស្នើឲ្យម៉ាឡេស៊ី ប្រព្រឹត្តដោយមនុស្សធម៌ សម្រាប់អ្នកនេសាទនៅលើនាវាដែលត្រូវបានឃុំឃាំងជាបណ្តោះអាសន្ន និងដោះស្រាយបញ្ហាដែលទាក់ទងនឹងអ្នកនេសាទនិងនាវានេសាទវៀតណាម ដោយឈរលើស្មារតីមនុស្សធម៌ មិត្តភាព ស្របតាមច្បាប់អន្តរជាតិ ភាពជាដៃគូយុទ្ធសាស្ត្រនិងប្រទេសទាំងពីរជាសមាជិកសហគមន៍អាស៊ាន។

សូមគូសបញ្ជាក់ថា  បច្ចុប្បន្ននេះ អាជ្ញាធរវៀតណាមក៏ដូចជាស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី កំពុងបន្តរក្សាទំនាក់ទំនងជាមួយភាគីម៉ាឡេស៊ី ដើម្បីស្នើនូវព័ត៌មានជាក់លាក់អំពីករណីនេះ ក៏ដូចជាជំរុញឲ្យម៉ាឡេស៊ី បង្កលក្ខណៈដោយ អនុញ្ញាតឱ្យតំណាងស្ថានទូតទៅសាកសួរសុខទុក្ខអ្នកនេសាទវៀតណាមដែលត្រូវបានឃុំខ្លួនដោយផ្ទាល់ដោយដើម្បីស្វែងយល់ព័ត៌មាន៕

ប្រតិកម្មទៅវិញ