ជំរុញយន្តការសហប្រតិបតិ្តការអាស៊ាន+៣ ក្រោយពីចាប់បដិសន្ធិសហគមន៍អាស៊ាន

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ AMM លើកទី៥១ នៅសឹង្ហបុរី កិច្ចប្រជុំរដ្ឋមន្រ្តីការបរ ទេសអាស៊ានជាមួយប្រទេសដៃគូចំនួន៣រួមមានចិន កូរ៉េខាងត្បូង និងជប៉ុន បាន ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែសីហា ដោយបង្ហាញនូវការប្ដេជ្ញាចិត្តអនុវត្តន៍ផែនការ អាស៊ាន+៣ ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២២។ ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ដឹកនាំគណៈប្រតិភូ វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
ជំរុញយន្តការសហប្រតិបតិ្តការអាស៊ាន+៣ ក្រោយពីចាប់បដិសន្ធិសហគមន៍អាស៊ាន - ảnh 1រដ្ឋមន្រ្តីការបរទេសបណ្ដាប្រទេសអាស៊ាននិងជប៉ុន (រូបថត៖ infonet.vn) 

វាយតំលៃចំពោះសមិទ្ធផលក្រោយរយៈពេល២០ឆ្នាំនៃការចាប់បដិសន្ធិយន្តការ អាស៊ាន+៣នោះ បណ្ដារដ្ឋមន្រ្តីបានឯកភាពគ្នា នេះជាយន្តការសំខាន់មួយ ជាកូនសោដើម្បីជំរុញវឌ្ឍនភាពនិងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ អាស៊ីឦសាន និង អាស៊ីប៉ាស៊ីហ្វិកទាំងមូល។ យន្តការអាស៊ាន+៣ បាននាំមកនូវលទ្ធផលវិជ្ជមាន លើគ្រប់វិស័យ ពិសេសគឺការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងអាស៊ានជាមួយប្រទេស អាស៊ីឦសានទាំង៣ខាងលើក្នុងឆ្នាំ២០១៧ ទទួលបានជាង៨០៧ពាន់លានដុល្លា អាមេរិក ស្រូបយក៣២%នៃទំហំពាណិជ្ជកម្មសរុបរបស់អាស៊ាន។

        ស្ដីពីសភាពការណ៍នៅសមុទ្រខាងកើត បណ្ដាប្រទេសសុទ្ធតែសង្កត់ធ្ងន់ទៅ លើសារសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយចាត់ទុកនេះជាផលប្រយោជន៍រួម របស់ប្រទេសទាំងឡាយ។ បណ្ដារដ្ឋមន្រ្តីសំណូមពរឲ្យភាគីពាក់ព័ន្ធនានាគោរព ឲ្យបានពេញលេញនិងមានការទទួលខុសត្រូវចំពោះសេចក្ដីថ្លែងការណ៍ស្ដីពីការ ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) អត់ធ្មត់ កុំមានសកម្មភាព ដោយឯកតោភាគីដែលបណ្ដាលឲ្យសភាពការណ៍ស្មុគស្មាញ កុំធ្វើយោធូបនីយ កម្ម និងដោះស្រាយជម្លោះដោយសន្តិវិធី គោរពតាមច្បាប់អន្តរជាតិ ក្នុងនោះមាន អនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងជំរុញដំណើរការចរចាលើក្រម ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC)។ បណ្ដារដ្ឋមន្រ្តីក៏បានអបអរ សាទរចំពោះការបោះជំហានថ្មីរវាងអាស៊ាននិងចិន ដោយឯកភាពគ្នាលើពង្រាង ឯកសារតែមួយគត់ក្នុងដំណើរការចរចាលើ COC ផងដែរ៕

ប្រតិកម្មទៅវិញ