ជំរុញនិងធ្វើឲ្យស៊ីម្រៅថែមទៀតនូវនាក់ទំនងវៀតណាម-គុយវ៉ែត

Chia sẻ

(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ក្រៅពីប្រេងនិងឧស្ម័ន នាពេលខាងមុខនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍកាន់តែខ្លាំងឡើងលើវិស័យផ្សេងៗទៀត។

ជំរុញនិងធ្វើឲ្យស៊ីម្រៅថែមទៀតនូវនាក់ទំនងវៀតណាម-គុយវ៉ែត - ảnh 1ឧបនាយករដ្ឋមន្ត្រី Le Minh Khai ទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងប្រេងរ៉ែគុយវ៉ែត Mohammad Abdullateef M A Alfares (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២៩ តុលា នៅទីក្រុងហាណូយ ក្នុងជំនួបទទួល ជួបជាមួយរដ្ឋមន្ត្រីក្រសួងប្រេងគុយវ៉ែត Mohammad Abdullateef MA Alfares ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀត ណាម ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញ និងបង្កើនសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ក្រៅពីប្រេងនិងឧស្ម័ន នាពេលខាងមុខនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍកាន់តែខ្លាំងឡើងលើវិស័យផ្សេងៗទៀត។

ចំណែកឯលោករដ្ឋមន្ត្រី Mohammad Abdullateef MA Alfares បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់គុយវ៉ែត ហើយមានបំណងថា ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ... លោករដ្ឋមន្ត្រី Mohammad Abdullateef MA Alfares បានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីគុយវ៉ែត បានសម្រេចចិត្តផ្តល់ជូនវៀតណាមជាមួយនឹងវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ៥០០,០០០ ដូស។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលគុយវ៉ែតក៏ពិចារណាបន្តជួយឧបត្ថម្ភវៀតណាមក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ