នាយកប្រតិបត្តិសមាគមន៍ប្រជាជនសឹង្ហបុរីលោក Desmond Tann ទៅទស្សនាបន្ទប់ប្រពៃណីរបស់មជ្ឈឹមរណសិ្សមាតុភូមិវៀតណាម (រូបថត៖ VOV) |
ក្នុងជំនួបនេះ លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន។ ការជឿទុកចិត្តនិងយោគយល់គ្នាទៅវិញទៅមកក៏កាន់តែកើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូនិងការជួបប្រាស្រ័យនៅគ្រប់ជាន់ថ្នាក់និងគ្រប់កាណាល់ផងដែរ។ លោក Tran Thanh Man មានគោលបំណងថា សមាគមន៍ប្រជាជនសឹង្ហបុរីបន្តជំរុញស្ថាប័នមានសមត្ថកិច្ចនានារបស់សឹង្ហបុរី បង្កលក្ខណៈងាយស្រួលសំរាប់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅសឹង្ហបុរី។
រីឯខ្លួនវិញ លោក Desmond Tan បានអះអាងថា សមាគមន៍ប្រជាជនសឹង្ហបុរីនឹងបន្តខិតខំប្រឹងប្រែង ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ការយោគយល់គ្នានិងកិច្ចសហប្រតិបតិ្តការរវាងអង្គការទាំងពីរ រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ និងចំណងមិត្តភាពសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕