ជំរុញថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងអេហ្ស៊ីប

Chia sẻ
(VOVWORLD) - នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាប្រពៃណីនិងមិត្តភាព ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអេហ្ស៊ីប។ 
ជំរុញថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងអេហ្ស៊ីប - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son ចូលជួបសម្តែងការគួរសមជាមួយឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប Ayman Aly Kamel Aly (រូបថត៖ baoquocte.vn)

នារសៀលថ្ងៃទី៩ ខែកញ្ញា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son បានអញ្ជើញទទួលជួបជាមួយឧបការីរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប Ayman Aly Kamel Aly ក្នុងឱកាសដែលលោកមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមកិច្ចប្រជុំពិគ្រោះយោបល់សំខាន់ លើកទី៩ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាប្រពៃណីនិងមិត្តភាព ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយអេហ្ស៊ីប។ លោករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីនាពេលកន្លងមក; ស្នើឲ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដើម្បីរួមចំណែកក្នុងការសម្រេចឱ្យបានឆាប់នូវគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១ ពាន់លានដុល្លាក្នុងមួយឆ្នាំៗ ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ អប់រំ-បណ្តុះបណ្តាល...។

ឧបការីរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Ayman Aly Kamel Aly បានសង្កត់ធ្ងន់ថា អេហ្ស៊ីបជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម។ ហើយអះអាងថា ក្រសួងការបរទេសអេហ្ស៊ីបនឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសវៀតណាម ក្នុងការជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់ ខិតខំប្រឹងប្រែងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ដឹកជញ្ជូន ទេសចរណ៍ អប់រំ-បណ្តុះបណ្តាល...៕

ប្រតិកម្មទៅវិញ