ជំរុញខ្លាំងការងារឃោសនាអំពីការធានារាប់រងសង្គមនិងសុខាភិបាល

Chia sẻ
(VOV)_នាថ្ងៃទី១៩ ធ្នូ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសន្និសីទស្ដីពីការវាយតំលៃចំពោះការងារឃោសនាធានារ៉ាប់រងសង្គម និងសុខាភិបាលក្នុងទូទាំងប្រទេស ក្រោយរយៈពេល៣ឆ្នាំអនុវត្ត សេចក្ដីសម្រេចរបស់ការិយាល័យនយោ​បាយ
ជំរុញខ្លាំងការងារឃោសនាអំពីការធានារាប់រងសង្គមនិងសុខាភិបាល - ảnh 1
ជំរុញខ្លាំងការងារឃោសនាអំពីការធានារាប់រងសង្គមនិងសុខាភិបាល

(VOV)_នាថ្ងៃទី១៩ ធ្នូ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសន្និសីទស្ដីពីការវាយ
តំលៃចំពោះការងារឃោសនាធានារ៉ាប់រងសង្គម និងសុខាភិបាលក្នុងទូទាំងប្រទេស 
ក្រោយរយៈពេល៣ឆ្នាំអនុវត្ត សេចក្ដីសម្រេចរបស់ការិយាល័យនយោ​បាយ នាថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០១២ ស្ដីអំពី​បង្កើនការដឹកនាំរបស់បក្ស ចំពោះការងារធានារ៉ាប់
រងសង្គម និងសុខាភិបាល ដំណាក់កាលពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២០។

          ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាអគ្គនាយិកាធានារ៉ាប់​រងសង្គមវៀតណាម លោកស្រី Nguyen Thi Minh បានអះអាងថា៖ នេះគឺជា​លើកដំបូង
ដែលការិយាល័យនយោបាយបានចេញសេចក្ដីសម្រេចចិត្តស្ដីអំពីការងារ​ធានារ៉ាប់
រងសង្គម ធានារ៉ាប់រងសុខាភិបាល។ ក៏តាមអនុរដ្ឋមន្ត្រីថា៖ ដើម្បី​សម្រេចគោលដៅ
 ដល់ឆ្នាំ ២០២០ មានពលករចំនួន៥០%ចូលរួមធានារ៉ាប់រង​សង្គម ពលករចំនួន
៣៥%ចូលរួមធានារ៉ាប់រងអាជីព និងប្រជាជនចំនួនជាង៨០%ចូលរួមធានារ៉ាប់រង
សុខាភិបាលនេះ ត្រូវមានការខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយគ្រប់ជាន់ថ្នាក់៕

ប្រតិកម្មទៅវិញ