ជំរុញការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព​ពីជ្រុងជ្រោយសមភាពយេនឌ័រ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១០ ខែមិនានៅទីក្រុងហាណូយ សម្ព័ន្ធ សមាគនារីវៀតណាម និងទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រនិងការផ្តល់សិទ្ធិដល់ស្ត្រី -  UN Women បានរៀបចំវេទិកា“ជំរុញការអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពពីជ្រុងជ្រោយសមភាពយេនឌ័រ”។
ជំរុញការអនុវត្តរាល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព​ពីជ្រុងជ្រោយសមភាពយេនឌ័រ - ảnh 1ទិដ្ឋភាពនៃវេទិកា“ជំរុញការអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពពីជ្រុងជ្រោយសមភាពយេនឌ័រ” (រូបថត៖  Phunuvietnam.vn)

ថ្លែងក្នុងពិធីបើក ប្រធាន សម្ព័ន្ធសមាគមនារីវៀតណាមលោកស្រី Ha Thi Nga បានចែករំលែកថា ក្នុងស្ថានភាព វិបត្តិ ស្ត្រីជាមុខសញ្ញាងាយរងគ្រោះ ប៉ុន្តែក៏ជាកត្តាដ៏សកម្មក្នុងការបង្កើតការផ្លាស់ប្តូរផង ដែរ។ ដូច្នេះចាំបាច់ត្រូវបង្កលក្ខណៈងាយស្រួលដល់ស្ត្រី ដើម្បីពង្រីកប្រៀបខ្លាំងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និង ការអភិវឌ្ឍប្រកបដោយចីរភាពនិយាយរួម។ យោងតាមស្មារតីនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សបានឲ្យដឹងថា រាល់សកម្មភាពរបស់សមាគមនឹងបន្តឆ្ពោះទៅរកការបំផុសបំណងប្រាថ្នាឈានទៅមុខ ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ក៏ដូចជាពង្រីកថែមទៀតនូវតួនាទី និងការចូលរួមចំណែករបស់ស្ត្រីក្នុងការអភិវឌ្ឍប្រទេសជាតិ យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ