ជំរុញការប្រើប្រាស់ និងការនាំចេញផ្លែគូលែន Thanh Ha

Chia sẻ
(VOVWORLD) - ផ្លែគូលែន Hai Duong កំពុងមានកាលានុវត្តភាពដ៏ធំនៅពេលដែលតម្រូវការប្រើប្រាស់លើពិភពលោកកំពុងកើនឡើង ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) ក៏បានបើកឱកាសដ៏ល្អសម្រាប់ការនាំចេញផ្លែឈើ និងបន្លែផងដែរ។ 
ជំរុញការប្រើប្រាស់ និងការនាំចេញផ្លែគូលែន Thanh Ha - ảnh 1អ្នកតំណាងស្ថាប័នគ្រប់គ្រងរបស់រដ្ឋនិងសហគ្រាសឆ្លើយសំណួររបស់ប្រជាកសិករអំពីការថែទាំនិងប្រើប្រាស់ផ្លែគូលែន Thanh Ha។ (រូបថត៖ TTXVN)

នាថ្ងៃទី ២៨ ឧសភា វេទិកាផ្សព្វផ្សាយកសិកម្ម ក្រោមប្រធានបទ “លើកកំពស់គុណភាព និងស្តង់ដារ រួមចំណែកជំរុញការប្រើប្រាស់ក្នុងស្រុក និងនាំចេញផ្លែគូលែន Thanh Ha” បានប្រព្រឹត្តទៅដោយមានការចូលរួមរបស់សហគ្រាសចំនួន ៧ តំណាងមកពីខេត្ត Hai Duong Bac Giang Hai Phong Thai Nguyen និង Lang Son ជាដើម។

មតិក្នុងវេទិកាបានធ្វើអត្ថាធិប្បាយថា នាបច្ចុប្បន្ន ផ្លែគូលែនវៀតណាមនិយាយរួម ក្នុងនោះរួមទាំងផ្លែគូលែន Hai Duong កំពុងមានកាលានុវត្តភាពដ៏ធំនៅពេលដែលតម្រូវការប្រើប្រាស់លើពិភពលោកកំពុងកើនឡើង ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) ក៏បានបើកឱកាសដ៏ល្អសម្រាប់ការនាំចេញផ្លែឈើ និងបន្លែផងដែរ។ នៅក្នុងវេទិកានេះ អ្នកវិទ្យាសាស្ត្រ សហគ្រិន និងតំណាងកសិករដាំគូលែន បានពិភាក្សាអំពីដំណោះស្រាយដើម្បីកែលម្អស្តង់ដារ និងគុណភាពនៃផ្លែគូលែន Hai Duong។ មតិផ្តោតលើដំណោះស្រាយចំពោះការរៀបចំតំបន់ដាំដុះ រៀបចំផលិតកម្ម; ដំណើរការថែទាំ និងថែរក្សាផ្លែគូលែន ដើម្បីធានាស្ដង់ដារនាំចេញ; តភ្ជាប់ផលិតកម្ម; ដំណើរការនាំចេញផ្លែគូលែនទៅកាន់ទីផ្សារលំដាប់ខ្ពស់ ជាដើម។

យោងតាមព័ត៌មាននៅក្នុងវេទិកានេះ លើទូទាំងប្រទេសមានផ្ទៃដៃដាំគូលែនប្រហែល ៥៣ ពាន់ហិកតា ហើយទិន្នផលប្រចាំឆ្នាំមានប្រហែល ៣៦ម៉ឺន តោន។ ខេត្ត Hai Duong មានផ្ទៃដីប្រហែល ៩ ពាន់ហិកតា ហើយទិន្នផលប្រចាំឆ្នាំត្រូវបានប៉ាន់ប្រមាណថា ៦ម៉ឺនតោន៕

ប្រតិកម្មទៅវិញ