ជំរុញការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងវៀតណាម និងថៃ

Chia sẻ
(VOVWORLD) - ភាគីទាំងពីរបានឯកភាពបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។
ជំរុញការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងវៀតណាម និងថៃ - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin (រូបថត៖ VOV)

បន្តសកម្មភាពនៅប្រទេសថៃ នារសៀលថ្ងៃទី ៨ ធ្នូ នៅទីក្រុងបាងកក ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យសំខាន់ៗ។ ភាគីទាំងពីរបានឯកភាពបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចថៃ ដើម្បីពង្រីកការវិនិយោគអាជីវកម្មនៅវៀតណាម និងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។

ជាការឆ្លើយតបលោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងពេលឆាប់ៗ ហើយយល់ព្រមលើទិសដៅនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មី។

ជំរុញការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងវៀតណាម និងថៃ - ảnh 2ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចូលរួមវេទិកាគោលនយោបាយ និងច្បាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងថៃ  (រូបថត៖ VOV)

នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចូលរួមវេទិកាគោលនយោបាយ និងច្បាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងថៃ។ នៅក្នុងវេទិកានេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងថៃ នៅតែមានឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍន៍។ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរយ៉ាងពិតប្រាកដ ប្រធានរដ្ឋសភាមានគោលបំណងថា ប្រទេសទាំងពីរនឹងបន្តផ្លាស់ប្ដូរថ្មីការត្រិះរិះ និងទស្សនៈវិស័យក្នុងស្មារតីជឿទុកចិត្តគ្នា ស្មោះត្រង់ បើកទូលាយ សហប្រតិបត្តិការ ផលប្រយោជន៍ទៅវិញទៅមក និង ឈ្នះ-ឈ្នះ។ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ភាគីទាំងពីរអាច កិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ពាណិជ្ជកម្មអង្ករ យានជំនិះអគ្គិសនី គ្រឿងអេឡិចត្រូនិក។ ធានរដ្ឋសភាក៏បានស្នើនូវទិសដៅសំខាន់ៗដូចជា៖ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា រដ្ឋាភិបាលនៃប្រទេសទាំងពីរចែករំលែកបទពិសោធន៍ក្នុងការកសាងគោលនយោបាយច្បាប់ស្តីពីការវិនិយោគ និងសហគ្រាសធុរកិច្ច សម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិយាកាសអន្តរជាតិ៕

ប្រតិកម្មទៅវិញ