|
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen |
(VOV)_នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen ក្នុងនាទី៖ប្រជាជនសួរ រដ្ឋមន្ត្រី
ឆ្លើយ នាថ្ងៃទី២៤ មករា។ រដ្ឋមន្ត្រី Pham Thi Hai Chuyen បានអះអាងថា៖ការយក
ចិត្តទុកដាក់ចំពោះប្រជាជននិយាយរួម បណ្ដាគ្រួសារគោលនយោបាយអ្នកមាន
គុណូបការះ អ្នកក្រីក្រនិយាយដោយឡែក ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី ជាគោល
មាគា៍មុនក៏ដូចជាក្រោយរបស់បក្ស និងរដ្ឋវៀតណាម។ រដ្ឋមន្ត្រី Pham Thi Hai Chuyen
បានអោយដឹងថា៖
“ នាថ្ងៃទី៨ មករា ឆ្នាំ ២០១៦ ប្រធានរដ្ឋបានចេញសេចក្ដីសម្រេចចិត្តអំពីការ
ជូនអំណោយចំពោះបណ្ដាមុខសញ្ញា មានគុណូបការះចំពោះបដិវត្តន៍ ក្នុងឱកាស
បុណ្យចូលឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក ២០១៦។ តាមនោះ បណ្ដាមុខសញ្ញាបានទទួលអំ
ណោយនៅកំរិត ៤០ហ្មឺនដុង និង២០ហ្មឺនដុង។ អ្នកមានគុណូបការះ នឹងបានទ
ទួលអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៦នេះ ដោយមានទឹកប្រាក់ចំនួន ៤៣៧ពាន់លានដុង។”
ចំពោះបណ្ដាគ្រួសារក្រីក្រ ខ្វះស្បៀងអាហារ ក្រសួងការងារ យុទ្ធជនពិការ
និងសង្គមកិច្ចបានស្នើអោយរដ្ឋាភិបាលជួយឧបត្ថម្ភស្បៀងអាហារចំនួន១២ពាន់
តោន សំរាប់មនុស្សជាង៨០ហ្មឺននាក់៕