ជ័យជំនះ "ហាណូយ - Dien Bien Phu លើអាកាស" បទចម្រៀងវីរភាពជាអមតៈ
|
នាថ្ងៃទី១៨ ធ្នូគណៈកម្មាធិការឃោសនានិងអប់រំ នៃគណៈកម្មាធិការបក្សទីក្រុងហាណូយបានរៀបចំសន្និសីទស្តីពីជ័យជំនះ "ហាណូយ - Dien Bien Phu លើអាកាស" បទចម្រៀងវីរភាពជាអមតៈ។
៤៥ឆ្នាំមុន នាថ្ងៃទី១២ ខែធ្នូឆ្នាំ ១៩៧២ ដោយមានឆន្ទៈ ជំនឿរឹងមាំស្មារតី ការច្នៃប្រឌិតរួមជាមួយប្រទេសទាំងមូល កងទ័ពនិងប្រជាជនទីក្រុងហាណូយបានផ្ដួលរំលំការវាយប្រហារយុទ្ធសាស្ត្រមួយ ដែលកងទ័ពជើងអាកាសរបស់ចក្រពត្តិអាមេរិក អនុវត្តនៅទីក្រុងហាណូយនិងតំបន់មួយចំនួនទៀតនៅភាគខាងជើងវៀតណាម។ ក្នុងអំឡុងពេល ១២ ថ្ងៃនិងយប់ ចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី ៣0 ខែធ្នូឆ្នាំ ១៩៧២ កងទ័ពនិងប្រជាជនវៀតណាមបានបាញ់ធ្លាក់យន្តហោះចំនួន៨១គ្រឿង រួមទាំងយន្តហោះ B52 ចំនួន ៣៤ គ្រឿងនិងចាប់អាកាសយានិកអាមេរិកចំនួន ជាង៤០នាក់។ ជ័យជំនះ "ហាណូយ - Dien Bien Phu លើអាកាស" បានបង្កើតរបត់ជាប្រវត្តិសាស្ត្រនៅក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់អាមេរិកដោយបង្ខំឱ្យសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសនៅថ្ងៃទី២៧ខែមករាឆ្នាំ១៩៧៣ដែលបានបញ្ចប់សង្គ្រាមនៅវៀតណាម។ បទសន្ទរកថាជិត៤0នៅសិក្ខាសាលា បានបញ្ជាក់អំពីសារៈសំខាន់ជាប្រវត្តិសាស្ត្របទពិសោធន៍ដែលទទួលបានពីជ័យជំនះ "ហាណូយ - Dien Bien Phu លើអាកាស" ជាមូលដ្ឋាននៃទ្រឹស្តីនិងស្ថានជាក់ស្ដែង ដើម្បីអប់រំប្រពៃណីស្នេហាជាតិ និងជាមោទនភាពជាតិចំពោះជំនាន់វ័យក្មេងវៀតណាម។ ឧត្តមសេនីយ៍ឯក Le Huy Vinh មេបញ្ជាការកងទ័ពការពារអាកាសវៀតណាមបានសង្កត់ធ្ងន់ថា៖
"នៅក្នុងប្រវត្តិសាស្ត្រនៃសង្គ្រាមលោក កម្រមានប្រឈមមុខគ្នាដូចជាការប្រឈមមុខគ្នារវាង វៀតណាមនិងអាមេរិក ក្នុងអំឡុងពេលយុទ្ធនាការ ១២ យប់និងថ្ងៃនាខែធ្នូឆ្នាំ ១៩៧២។ ប្រជាជាតិតូចមួយដែលបានដណ្ដើមយុទ្ធជ័យពួកឈ្លានពានមានកម្លាំងខ្លាំងអំពីយោធានិងកម្លាំងសេដ្ឋកិច្ចដើម្បីទទួលបានឯករាជ្យ សេរីភាពនិងឯកភាពជាតិឡើងវិញ។ ជ័យជំនះ”ហាណូយ - Dien Bien Phu លើអាកាស មិនគ្រាន់តែជាជ័យជម្នះដ៏ធំធេងមួយរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាជ័យជំនះដ៏ឆ្នើមនៅក្នុងប្រវត្តិសាស្ត្រប្រឆាំងនឹងពួកឈ្លានពានរបស់ប្រជាជាតិ។ ជ័យជំនះនេះបានបន្សល់នូវមេរៀនសំខាន់ៗជាច្រើនសម្រាប់បុព្វហេតុកសាងនិងការពារប្រទេសជាតិនាបច្ចុប្បន្ន។ "
នៅខាងក្រៅសិក្ខាសាលានេះ ក៏បានប្រព្រឹត្តទៅការតាំងពិព័រណ៌រូបភាពមួយចំនួនស្ដីអំពីជ័យ ជំនះ "ហាណូយ - Dien Bien Phu លើអាកាស" ៕