សម្តេចប៉ាប Francis (រូបថត៖ TTXVN) |
អញ្ជើញថ្លែងទៅកាន់បណ្ដាឯកអគ្គរដ្ឋទូតទៅបរី Vatican នោះ សម្តេចប៉ាប បានអបអរសាទរចំពោះសេចក្ដីសម្រេចិត្តរបស់អ៊ីស្រាអែល និងចលនាឥស្លាម ហាម៉ាសប៉ាឡេស្ទីន បញ្ឈប់ជម្លោះប្រដាប់អាវុធ ព្រមទាំងអំពាវនាវដល់សហគមន៍គ្រិស្តបរិស័ទបួងសួង ដើម្បីអ៊ីស្រាអែលនិងប៉ាឡេស្ទីនស្វែងរកផ្លូវសន្ទនា ហើយស្ថាបនាសន្តិភាព និងយុត្តិធម៌ ដោយអត់ធ្មត់។ នាថ្ងៃដដែល គុយវែត និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ក៏បានអបអរសាទរចំពោះ កិច្ចព្រមព្រៀងឈប់បាញ់នេះផងដែរ៕