ទិដ្ឋភាពនៃការវាយប្រហារនៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន។ រូបថត៖ រ៉យទ័រ |
កាលពីថ្ងៃទី ១១ ឧសភា ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ស្ថានភាពទូទៅនៅក្នុងតំបន់យុទ្ធនាការយោធាពិសេសកំពុងស្ថិតក្រោមការគ្រប់គ្រង។ ការរំដោះតំបន់ភាគខាងលិចនៃទីក្រុង Artemovsk បានបន្តប្រព្រឹត្តិទៅដោយការគាំទ្រពីអាកាសចរណ៍ និងកាំភ្លើងធំ ការខិតខំប្រឹងប្រែងធ្វើការឈ្លបយកការណ៍ដោយកម្លាំងរបស់សត្រូវក៏ត្រូវបានបង្ក្រាប ហើយការវាយប្រហារចំនួន ៨ ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលើគោលដៅនៃកងកម្លាំងរុស្ស៊ីត្រូវបានបំផ្លាញ។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធ ប្រមុខក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace កាលពីម្សិលមិញ បានបញ្ជាក់ថា កាំជ្រួច Storm Shadow នឹងត្រូវបានបញ្ជូនទៅកាន់ទីក្រុងគៀរវ។ ធ្វើអត្ថាធិប្បាយលើបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការបញ្ជូនកាំជ្រួចរយៈចម្ងាយឆ្ងាយ Storm Shadow ដល់ទីក្រុងគៀវ បានឆ្លើយតបនឹងតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ឆ្លើយតបនឹងបញ្ហានេះ វិមានក្រឹមឡាំងបានប្រកាសថា យោធារុស្ស៊ីនឹងឆ្លើយតបយ៉ាងសមស្របផងដែរ៕