ជម្លោះព្រំដែនតាជីគីស្ថាន-កៀហ្ស៊ីស៊ីស្ថាន ៖ មនុស្សជិត១០០នាក់បានស្លាប់

Chia sẻ
(VOVWORLD) - យោងតាមទិន្នន័យធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ១៨ ខែកញ្ញា មានមនុស្សជិត ១០០ នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នារវាងតាជីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន នៅពាក់កណ្តាលសប្តាហ៍កន្លងទៅ។ 
ជម្លោះព្រំដែនតាជីគីស្ថាន-កៀហ្ស៊ីស៊ីស្ថាន ៖ មនុស្សជិត១០០នាក់បានស្លាប់ - ảnh 1ទាហានកៀហ្ស៊ីស៊ីស្ថានដើរល្បាតនៅភូមិ Maksat ជិតព្រំដែនជាមួយតាជីគីស្ថាន ពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN)

នេះជាការផ្ទុះឡើងអំពើហឹង្សាដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំមក រវាងប្រទេសជិតខាងអាស៊ីកណ្តាលអតីតសហភាពសូវៀត ទាំងពីរនេះ។ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានប្រើប្រាស់រថក្រោះ កាំភ្លើងត្បាល់ គ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារទីស្នាក់ការ និងតំបន់តាំងទីលំនៅក្បែរនោះ។

ភាគីកៀហ្ស៊ីស៊ីស្ថាននៅថ្ងៃទី១៨ ខែកញ្ញាបានប្រកាសថា ពលរដ្ឋចំនួន ៥៩នាក់នៃប្រទេសនេះត្រូវបានស្លាប់នៅតំបន់ព្រំដែន Batken ភាគខាងត្បូង ខណៈដែល ១៤៤នាក់ទៀតរងរបួស និងទាហាន ៤នាក់បាត់ខ្លួន។ ក្នុងចំណោមជនរងគ្រោះមានទាំងជនស៊ីវិលផងដែរ។ កៀហ្ស៊ីស៊ីស្ថានក៏បានឲ្យដឹងថា នឹងប្រារព្ធពិធីកាន់ទុក្ខជាតិនៅថ្ងៃទី ១៩ ខែកញ្ញា។ មុននោះ នាថ្ងៃដដែល ប្រទេសតាជីគីស្ថានក៏បានប្រកាសថា ពលរដ្ឋរបស់ខ្លួនចំនួន ៣៥ នាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នានេះ។

មុននោះ នៅថ្ងៃទី ១៦ ខែកញ្ញា ភាគីទាំងពីរបានយល់ព្រមលើបទឈប់បាញ់មួយ ដែលកិច្ចព្រមព្រៀងភាគច្រើនត្រូវបានអនុវត្តន៍ បើទោះបីនៅតែមានការបាញ់ផ្លោងខ្លះៗក៏ដោយ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin  បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក Sadyr Nurgohoevich Japarov និងប្រធានាធិបតីតាជីគីស្ថាន លោក Emomali Rakhmon ។ លោកប្រធានាធិបតី Putin  បានអំពាវនាវឱ្យភាគីទាំងពីរទប់ស្កាត់ការឡើងជណ្ដើរនៃអរិភាព និងដោះស្រាយបញ្ហាដោយសន្តិភាព នយោបាយ និងការទូតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រតិកម្មទៅវិញ