ជម្លោះដែនសមុទ្រនៅតំបន់អាស៊ីប៉ាស៊ីហ្វិកចាំបាច់ត្រូវដោះស្រាយឲ្យបានឆាប់ៗតាមរយៈការសន្ទនា

Chia sẻ
(VOVworld)-ក្នុងថ្ងៃទី៩និងទី១០វិច្ឆិកាកន្លងទៅ នៅក្រុង New Delhi របស់ ឥណ្ឌា ក្រសួងការបរទេសនៃប្រទេសនេះ

(VOVworld)-ក្នុងថ្ងៃទី៩និងទី១០វិច្ឆិកាកន្លងទៅ នៅក្រុង New Delhi របស់ ឥណ្ឌា ក្រសួងការបរទេសនៃប្រទេសនេះ បានរៀបចំសន្និសិទអន្តរជាតិបិទទ្វាមុននឹង
សន្និសីទជាន់ខ្ពស់អាស៊ីបូព៌ា (EAS) ដែលនឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី២០ដល់
ថ្ងៃទី២២វិច្ឆិកានៅប្រទេសម៉ាឡេស៊ី។ សន្និសីទនេះមានការចូលរួម របស់បណ្តាប្រ
ទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមជាមួយ អាមេរិក ជប៉ុន
អូទ្រីស នូវែលហ្សេឡង់ និងកូរ៉េខាងត្បូង។

       ថ្លែងមតិនៅសន្និសិទនេះ អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាទទួលបន្ទុក​ទិស
ខាងកើត Anil Wadha បានចាត់ទុកថា ប្រទេសនានាត្រូវដោះស្រាយរាល់ ជំលោះ
ដែនសមុទ្រនៅសេសសល់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឲ្យបានឆាប់រហ័ស តាមរយៈ
ការសន្ទនា និងឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមាន អនុសញ្ញាអ.ស.ប
ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ អនុរដ្ឋមន្ត្រី Anil Wadha សង្ឃឹមថា ក្រមប្រតិបត្តិតំបន់
នៅសមុទ្រខាងកើត (COC)​នឹងបានចុះហត្ថ លេខាយ៉ាងឆាប់ៗ ដោយការស្រុះចិត្
តគំនិតផងដែរ៕

ប្រតិកម្មទៅវិញ