ជម្រុញការផ្សព្វផ្សាយអប់រំអំពីប្រជាសាស្រ្ត

Chia sẻ
(VOVworld)-“ម្ចាស់ការក្នុងការរក្សាកម្រិតបង្កកំណើត
ទាបសមស្រប លើកកំពស់គុណភាពប្រជាសាស្រ្តសារ
រាង្គកាយ

ជម្រុញការផ្សព្វផ្សាយអប់រំអំពីប្រជាសាស្រ្ត - ảnh 1
រូបថតៈ TTXVN


(VOVworld)-“ម្ចាស់ការក្នុងការរក្សាកម្រិតបង្កកំណើតទាបសមស្រប លើកកំពស់
គុណភាពប្រជាសាស្រ្តសាររាង្គកាយឆ្លើយតបនឹងប្រភពធនធានមនុស្សគុណភាព
ខ្ពស់សំដៅបំរើបុព្វហេតុ ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងការអភិវឌ្ឍន៍
លឿន ចីរភាពរបស់ ប្រទេសជាតិ”។ នេះជាគោលដៅនៃកម្មវិធីផ្សព្វផ្សាយជួយ
ជ្រោមជ្រែងទិវាប្រជាសាស្រ្តពិភពលោក (ថ្ងៃទី១១កក្កដា) ទិវាប្រជាសាស្រ្តវៀត
ណាម (ថ្ងៃទី២៦ធ្នូ) និង​ “ យុទ្ធនាការផ្សព្វផ្សាយអំពីការបាត់តុល្យភាពភេទ”។ ក្នុង
សន្និសីទបូកសរុបកម្មវិធី រួមជាមួយក្រសួងផ្នែកនានាស្តីពីការងារប្រជាសាស្រ្តការ
ធ្វើផែនការគ្រួសារឆ្នាំ ២០១៤ និងលាតត្រដាងអនុវត្តន៍ទិសដៅ ភារកិច្ចឆ្នាំ២០១៥ ដែលបានប្រព្រឹត្តទៅ នៅទីក្រុងហាណូយ (វៀតណាម) នាថ្ងៃទី១៦ធ្នូ លោក
Nguyen Van Tan អនុប្រធានអគ្គនាយកដ្ឋានប្រជាសាស្រ្តនិងផែនការគ្រួសារបាន
ឲ្យដឹងថា៖

        “នាឆ្នាំ២០១៥ ទ្រង់ទ្រាយចំនួនប្រជាជនយើងទទួលបាននៅក្រោម ៩៣លាន
នាក់ រក្សាអត្រាអភិវឌ្ឍន៍ចំនួនប្រជាជនក្នុងកម្រិត១%។ អំពីអត្រាភេទ ពេលកើត
ត្រូវមានការត្រួតពិនិត្យ ក្នុងកម្រិតគឺ១១៣ទារកនិង ១០០ទារិការ។ ដើម្បីសម្រេច
បានគោលដៅនេះ ត្រូវមានការខំប្រឹងប្រែង របស់ក្រសួង ផ្នែកគ្រប់ជាន់់ថ្នាក់ផងដែរ”៕

ប្រតិកម្មទៅវិញ