ជប៉ុនពិបាកកំណត់ប្រភពដើមនៃការឆ្លងវីរុស Covid-19

Chia sẻ
(VOVWORLD) -ក្រុមអ្នកជំនាញនេះរួមមានអ្នកស្រាវជ្រាវចំនួន ១២ នាក់មកពីមជ្ឈមណ្ឌលជាតិស្រាវជ្រាវជំងឺឆ្លងដែលកំពុងធ្វើសកម្មភាពនិងសេនា ធិការអំពីជំងឺរាតត្បាតឲ្យក្រសួងសុខាភិបាលនិងការងារ។
ជប៉ុនពិបាកកំណត់ប្រភពដើមនៃការឆ្លងវីរុស Covid-19 - ảnh 1 ជប៉ុនពិបាកកំណត់ប្រភពដើមនៃការឆ្លងវីរុស Covid-19 (រូបថត៖ JapanTimes)

នៅក្នុងស្ថានភាពជំងឺរាតត្បាតរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី (Covid-19) កំពុងវិវត្តកាន់តែស្មុគស្មាញនិងលេចមុខនៅក្នុងខេត្ត ទីក្រុងជាច្រើន រដ្ឋាភិបាលជប៉ុននាយប់ថ្ងៃទី ១៦ ខែកុម្ភៈ បានរៀបចំកិច្ចប្រជុំក្រុមអ្នកជំនាញទប់ស្កាត់ជំងឺរាតត្បាតលើកដំបូង។

ក្រុមអ្នកជំនាញនេះរួមមានអ្នកស្រាវជ្រាវចំនួន ១២ នាក់មកពីមជ្ឈមណ្ឌលជាតិស្រាវជ្រាវជំងឺឆ្លងដែលកំពុងធ្វើសកម្មភាពនិងសេនាធិការអំពីជំងឺរាតត្បាតឲ្យក្រសួងសុខាភិបាលនិងការងារ។ ក្រុមអ្នកជំនាញនេះបានឲ្យដឹងថា ពួកគេមិនអាចកំណត់ប្រភពដើមនៃការឆ្លងមកពីណា។ ជំងឺនេះច្រើនតែកើតនៅលើមនុស្សចាស់និងមនុស្សដែលមានសុខភាពខ្សោយប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ