ជប៉ុននិងអាមេរិកអះអាងជាថ្មីម្ដងទៀតនូវកិច្ចព្រមព្រៀងរៀបចំមូលដ្ឋានសឹក Futenma ឡើងវិញ

Chia sẻ
(VOVworld) - រដ្ឋមន្រ្តីការបរទេសជប៉ុនលោកFumio
Kishida និងសមភាគីអាមេរិកលោក John Kerry បាន
អះអាងជាថ្មីម្ដងទៀតនូវការសន្យារវាងប្រទេសទាំង
ពីរសំដៅជំរុញផែនការរៀបចំឡើងវិញនូវមូលដ្ឋាន
ទ័ពជើងអាកាស Futenma របស់កងកម្លាំងទាហានជើងគោកអាមេរិកនៅខេត្ត Okinawa របស់ជប៉ុន។
ជប៉ុននិងអាមេរិកអះអាងជាថ្មីម្ដងទៀតនូវកិច្ចព្រមព្រៀងរៀបចំមូលដ្ឋានសឹក Futenma ឡើងវិញ - ảnh 1
មូលដ្ឋានទ័ពជើងអាកាស Futenma (រូបថត៖Kyodo/TTXVN)

(VOVworld) - ក្នុងជំនួបចរចារនាថ្ងៃទី១១ មេសា រដ្ឋមន្រ្តីការបរទេសជប៉ុនលោក
Fumio Kishida និងសមភាគីអាមេរិកលោក John Kerry បានអះអាងជាថ្មីម្ដងទៀតនូវ
ការសន្យារវាងប្រទេសទាំងពីរសំដៅជំរុញផែនការរៀបចំឡើងវិញនូវមូលដ្ឋានទ័ព
ជើងអាកាស Futenma របស់កងកម្លាំងទាហានជើងគោកអាមេរិកនៅ ខេត្ត Okinawa
 របស់ជប៉ុន។ជំនួបចរចារនេះប្រព្រឹត្តទៅនៅខាងក្រៅក្របខ័ណ្ឌ សន្និសីទរដ្ឋមន្រ្តី
ការបរទេសនៃក្រុមប្រទេសអភិវឌ្ឍន៍ជួរមុខ (G៧) នៅទីក្រុង Hiroshima។តាមផែន
ការ មូលដ្ឋាន Futenma នឹងត្រូវបានរុះរើពីតំបន់មានប្រជាជនច្រើននៅ Ginowan
នាបច្ចុប្បន្នទៅកាន់តំបន់ Henoko ដែលមានប្រជាជនតិច៕

ប្រតិកម្មទៅវិញ