ជប៉ុនឈាត់ចាប់នាវានេសាទត្រីរបស់ចិនក្នុងតំបន់សមុទ្រភាគនិរតីជប៉ុន

Chia sẻ
(VOVworld) – នារសៀលថ្ងៃទី ២៤ មករា កំលាំងយាមល្បាតតំបន់ឆ្នេសមុទ្រ ជប៉ុនបានឈាត់ចាប់នាវានេសាទត្រីរបស់ចិន ដែលបានធ្វើសកម្មភាពខុសច្បាប់ ក្នុងតំបន់សមុទ្រចំណុះខេត្ត Nagasaki ភាគនិរតីជប៉ុន។ 

(VOVworld) – នារសៀលថ្ងៃទី ២៤ មករា កំលាំងយាមល្បាតតំបន់ឆ្នេសមុទ្រជប៉ុន
បានឈាត់ចាប់នាវានេសាទត្រីរបស់ចិន ដែលបានធ្វើសកម្មភាពខុសច្បាប់ក្នុងតំបន់
សមុទ្រចំណុះខេត្ត Nagasaki ភាគនិរតីជប៉ុន។ អគ្គកុងស៊ុលចិនប្រចាំ នៅ Fukuoka
(ជប៉ុន) បានឲ្យដឹងថា៖ នាវិកចំនួន ៨ នាក់សុទ្ធតែជាពលរដ្ឋចិន។ អគ្គកុងស៊ុលចិន
បានដាស់តឿនភាគីជប៉ុនធានាសុវត្ថិភាពសំរាប់នាវិកចិន។ ក្នុងព្រឹត្តិការណ៍ទាក់ទិន
មួយទៀត នាថ្ងៃទី ២៤ មករា នៅរដ្ឋធានី ប៉េកាំង (ចិន) ក្នុងជំនួបជាមួយប្រធានថ្មី
នៃគណៈបក្សសច្ចៈយុត្តិធម៌ជប៉ុន លោក Natsuo Yamaguchi ប្រធានគណៈកម្មាធិការ
កិច្ចការបរទេសមជ្ឃឹមបក្ស កម្មុយនិស្តចិន លោក Wang Tia Rui បានអះអាងថា៖ ចិន
សង្ឃឹមបណ្ដា គណៈបក្សកាន់អំណាចនៅជប៉ុន អាចអនុវត្តរាល់វិធានការសកម្ម
ដើម្បីកែលំអរ ទំនាក់ទំនងទ្វេភាគី ចិន-ជប៉ុន ឡើងវិញ៕

ជប៉ុនឈាត់ចាប់នាវានេសាទត្រីរបស់ចិនក្នុងតំបន់សមុទ្រភាគនិរតីជប៉ុន - ảnh 1
ប្រធានថ្មីនៃគណៈបក្សសច្ចៈយុត្តិធម៌ជប៉ុន លោក Natsuo Yamaguchi និងឯគ្គលេខាធិការបក្សកម្មុយនិស្តចិន លោក Xi Jinping (Image: Vietnamplus+)


ប្រតិកម្មទៅវិញ