|
ជប៉ុនជំរុញនាំចេញបច្ចេកវិទ្យាទៅប្រទេសចំនួន ៥ នៅមហាអនុតំបន់ទន្លេមេគង្គ (kienthuc.net) |
(VOVworld) - នាថ្ងៃទី ២៥ វិច្ឆិកា មជ្ឈដ្ឋានសារព័ត៌មានជប៉ុនបានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះកំពុងពិនិត្យមើលវិធានការសំដៅជំរុញសកម្មភាពនាំ ចេញបច្ចេកវិទ្យាបរិក្ខាសម្ភារៈទៅប្រទេសចំនួន ៥ នៅមហាអនុតំបន់ទន្លេ មេគង្គនៅអាស៊ីអាគ្នេយ៍តាមរយៈការបង្កើតក្រុមអ្នកជំនាញការពិសេសដែលទាក់
ទិនដល់បណ្ដាវិស័យសាធារណៈនិងឯកជននាចុងសប្តាហ៍នេះ។ ក្រុមអ្នកជំនាញ ការនេះមានភារកិច្ចជំរុញការនាំចេញរបស់ជប៉ុនលើវិស័យបច្ចេកវិទ្យាសុខាភិបាល
ដូចជា បរិក្ខាសម្ភារៈនិងប្រព័ន្ធធានារ៉ាប់រងសុខាភិបាលសំរាប់កម្ពុជា ថៃ មីយ៉ាន់ម៉ា វៀតណាមនិងឡាវ។ នេះគឺជាផ្នែកមួយក្នុងយុទ្ធសាស្ត្រកំណើន ក៏ដូចជាផែនការជាតិ
របស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ឆ្ពោះទៅការ ចុះហត្ថលេខាលើអានុស្សា
រណៈយោគយល់គ្នារួមអំពីការបើកទូលាយកិច្ចសហប្រតិបត្តិការសុខាភិបាលជាមួយ
បណ្ដាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គនៅ សន្និសីទរំលឹកខួបអនុស្សារវរីយ៍
លើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងការទូត ជប៉ុន-អាស៊ាននៅរដ្ឋធានីតូក្យូនាខែធ្នូ
ខាងមុខ៕