រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono (រូបថតៈ TTXVN) |
ថ្លែងទៅកាន់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានលើកឡើងថា ប្រតិកម្មរបស់កូរ៉េខាងត្បូង គឺ“ខុសឆ្គងទាំងស្រុង” និង“គួរអោយសោកស្តាយណាស់”។ យោងតាមលោក Kono កាយវិការពោលខាងលើបានបង្ហាញថា ទីក្រុង សេអ៊ូល “បានយល់ច្រឡំទាំងស្រុងចំពោះស្ថានភាពសន្តិសុខនៅអាស៊ីឥសានក្នុងបរិ បទនៃការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើងនាពេលថ្មីៗនេះ” ។
មុននោះ នៅព្រឹកថ្ងៃដដែល កូរ៉េខាងត្បូងបានប្រកាសពីការសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង GSOMIA ដោយយកមូលហេតុនៃការ “ផ្លាស់ប្តូរដ៏សំខាន់” អំពីលក្ខខណ្ឌសន្តិសុខ ដោយសារការរឹតត្បិតការនាំចេញរបស់តូក្យូ។ ជាមួយនឹងកាយវិការនេះ ជម្លោះនយោបាយនិងពាណិជ្ជកម្មរវាងជប៉ុននិងកូរ៉េខាងត្បូងបានរីករាលដាលដល់បញ្ហាសន្តិសុខជាតិដ៏រសើបបំផុតនៅក្នុងតំបន់។
សូមគូសបញ្ជាក់ថា GSOMIA (ហ្គីសមេ) គឺជាសន្ធិសញ្ញាចែករំលែកព័ត៌មានអំពីយោធាដែលត្រូវបានគេចាត់ទុកថាជានិមិត្តរូបដ៏គួរឱ្យទុកចិត្តមួយរវាងកូរ៉េខាងត្បូងនិងជប៉ុន ហើយក៏ជាគ្រឹះខាន់សម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខរវាងកិច្ចសហប្រតិបត្តិការត្រីភាគី សហរដ្ឋអាមេរិក-ជប៉ុននិងកូរ៉េខាងត្បូងផងដែរ៕