ជប៉ុន ឥណ្ឌា អូស្ត្រាលី ឯកភាពសហការដើម្បីតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិកសេរី និងបើកចំហ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៧ ខែកញ្ញា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងសមភាគីអូស្ត្រាលី និងឥណ្ឌាបានឯកភាពសហប្រតិបត្តិការ ឆ្ពោះទៅកាន់តំបន់ឥណ្ឌា-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាចក្ខុវិស័យទទួលបានការគាំទ្ររបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo។ 
ជប៉ុន ឥណ្ឌា អូស្ត្រាលី ឯកភាពសហការដើម្បីតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិកសេរី និងបើកចំហ - ảnh 1នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi (ឆ្វេង) និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងជំនួបនៅទីក្រុងតូក្យូ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ (រូបថត៖ ក្យូដូ/TTXVN)

លោក  Kishida បានឈានដល់ការឯកភាពគ្នានេះក្នុងអំឡុងពេលកិច្ចប្រជុំដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi មុនពេលពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe នៅទីក្រុងតូក្យូ នេះបើ យោងតាមក្រសួងការបរទេសជប៉ុន។

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី Modi លោក Kishida បាននិយាយថា ជប៉ុននឹងកសាងសមិទ្ធិផលការទូតដែលសម្រេចដែលអតីតនាយករដ្ឋមន្ត្រី Abe សម្រេចបាន ហើយបន្តកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌា ដើម្បីសម្រេចបាននូវឥណ្ឌា-ប៉ាស៊ីហ្វិក សេរី និងបើកចំហ។ រីឯខ្លួនវិញ លោក Modi បានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងឥណ្ឌានិងជប៉ុនបានឈានដល់កម្រិតខ្ពស់ថ្មី បន្ទាប់ពីបានបើកទូលាយកិច្ចសហប្រតិបត្តិការក្រោមរដ្ឋអំណាចរបស់នាយករដ្ឋមន្ត្រី Abe ។

ទន្ទឹមនឹងនោះ នៅក្នុងជំនួបជាមួយសមភាគីអូស្ត្រាលី លោកនាយករដ្ឋមន្ត្រី Kishida ក៏បានសន្យារួមជាមួយលោកនាយករដ្ឋមន្ត្រី Albanese ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ