ជប៉ុន អាមេរិក យល់ព្រមពង្រឹងការបញ្ចេញប្រតិកម្មយោធា

Chia sẻ
(VOVWORLD) - ភាគីទាំងពីរបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលផ្លោងរបស់ចិនក្នុងអំឡុងពេលធ្វើសមយុទ្ធយោធាកាលពីថ្ងៃទី ៤ ខែសីហា ហើយមួយផ្នែកបានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន។
ជប៉ុន អាមេរិក យល់ព្រមពង្រឹងការបញ្ចេញប្រតិកម្មយោធា - ảnh 1រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Hamada និងសមភាគីអាមេរិក លោក Lloyd Austin (រូបថត៖ NHK)

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Hamada នៅថ្ងៃទី ១៦ ខែសីហា បានជួបសន្ទនាតាមទូរស័ព្ទជាលើកដំបូងជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ ភាគីទាំងពីរបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលផ្លោងរបស់ចិនក្នុងអំឡុងពេលធ្វើសមយុទ្ធយោធាកាលពីថ្ងៃទី ៤ ខែសីហា ហើយមួយផ្នែកបានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាថា ជប៉ុន និងសហរដ្ឋអាមេរិកនឹងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពណាមួយនៅក្នុងតំបន់។

ទាក់ទងនឹងបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង រដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងសម្ព័ន្ធភាពជប៉ុន-អាមេរិក-កូរ៉េខាងត្បូង។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Hamada ក៏បាននិយាយផងដែរថា ប្រទេសនេះនឹងពង្រឹងសមត្ថភាពការពារជាតិតាមរយៈការធ្វើបច្ចុប្បន្នភាពនៃឯកសារ "យុទ្ធសាស្ត្រសន្តិសុខជាតិថ្មី" ដែលគ្រោងនឹងត្រូវបានអនុវត្តន៍នាខែក្រោយ៕

ប្រតិកម្មទៅវិញ