|
ជនវៀតណាមនៅប៉ូឡូញជួយឧបត្ថម្ភកំលាំងប៉ូលីសសមុទ្រវៀតណាម (VOV) |
Vovworld-នារសៀលថ្ងៃទី៣មិថុនា ដំណាងសហគមន៍ជនវៀតណាមនៅ
ប៉ូឡូញបានប្រគល់ចំនួនប្រាក់៣០០លានដុងជួយឧបត្ថម្ភកំលាំងត្រួតពិនិត្យ
នេសាទនិងប៉ូលីសសមុទ្រវៀតណាមដែលកំពុងបំពេញភារកិច្ចអនុវត្តច្បាប់ការពារ
ដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។បងប្អូនជន
វៀតណាមនៅប៉ុឡូញក៏បានជួយឧបត្ថម្ភចំនួនប្រាក់៣០លានដុងជូនគ្រួសារអ្នក
នេសាទនៅ Da Nang មានទូកនេសាទ Dna-90152 ដែលត្រូវនាវាចិនបុកលិចទឹក
នាខែឧសភាកន្លងមក។ លោក Nguyen Van That សមាជិកគណៈប្រតិបត្តិសមាគម
ជនវៀតណាមនៅប៉ូឡូញជាអ្នកបានចូលរួមរៃអង្គាសប្រាក់ដោយផ្ទាល់បានឲ្យដឹង
ថា៖
“ទោះបីជាសេដ្ឋកិច្ចពិភពលោកឧនភាព ការរកស៊ីរបស់បងប្អូនជួបការលំបាក
ក្តី ប៉ុន្តែយើងខ្ញុំទៅរៃអង្គាសប្រាក់ដល់កន្លែងណាក៏ដោយបងប្អូនយើងជាមួយទឹក
ចិត្តតែមួយសុទ្ធតែត្រៀមខ្លួនជាស្រេចគាំទ្រ។ ដើម្បីថ្ងៃនេះយើងខ្ញុំយកសម្ភារៈមួយ
ផ្នែកមកជួយឧបត្ថម្ភយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅសមុទ្រកោះ៕”