ជំនួយយោធារបស់សហភាពអឺរ៉ុបទៅកាន់​អ៊ុយក្រែនបាន​ឈានដល់ ២៧ ពាន់លានអឺរ៉ូ

Chia sẻ
(VOVWORLD) - តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខនៃសហភាពអឺរ៉ុប (EU) លោក Josep Borrell កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានឲ្យដឹងថា ជំនួយយោធារបស់ប្លុកនេះសម្រាប់អ៊ុយក្រែនបានកើនឡើងដល់ ២៧ ពាន់លានអឺរ៉ូ (២៨,៨ ពាន់លានដុល្លារអាមេរិក) ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន កាលពីខែកុម្ភៈកន្លងទៅ។ 

ចាប់តាំងពីមានជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន សហភាពអឺរ៉ុប និងប្រទេសជាសមាជិកបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ យោធា និងមនុស្សធម៌ប្រហែល ៨៩ ពាន់លានដុល្លារដល់ប្រទេសនេះ។

ជំនួយយោធារបស់សហភាពអឺរ៉ុបទៅកាន់​អ៊ុយក្រែនបាន​ឈានដល់ ២៧ ពាន់លានអឺរ៉ូ - ảnh 1ជំនួយយោធារបស់សហភាពអឺរ៉ុបទៅកាន់អ៊ុយក្រែនបានឈានដល់ ២៧ ពាន់លានអឺរ៉ូ។ រូបថត៖ Getty Images/TTXVN

នាថ្ងៃដដែលនោះ កាសែត New voixe របស់អ៊ុយក្រែនបានដកស្រង់សម្តីរបស់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅទីក្រុងគៀវ លោក Martin Jaeger ដែលបាននិយាយថា អាល្លឺម៉ង់នឹងផ្តល់ប្រព័ន្ធការពារដែនអាកាស IRIS-T ចំនួនពីរបន្ថែមទៀត រួមទាំង Patriot ដល់អ៊ុយក្រែននៅចុងឆ្នាំនេះ។ កាលពីខែតុលាកន្លងទៅ ក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាស កំពុងរៀបចំកញ្ចប់ជំនួយយោធារដូវរងាទីពីរសម្រាប់អ៊ុយក្រែន ដែលមានតម្លៃ១ពាន់លានអឺរ៉ូ តាមនោះ អាល្លឺម៉ង់នឹងបញ្ចូនបន្ថែមប្រព័ន្ធការពារដែនអាកាស Patriot , IRIS-T និង Gepard ។

មុននោះ រុស្ស៊ីបានផ្ញើកំណត់ទូតទៅកាន់ប្រទេសក្នុងសន្ធិសញ្ញាយោធាអាត្លង់ទិកខាងជើង (NATO) ស្តីពីការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergei Lavrov បានកត់សម្គាល់ថា ទំនិញទាំងអស់ដែលមានសព្វាវុធសម្រាប់អ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់រុស្ស៊ី៕

ប្រតិកម្មទៅវិញ