![ជំនួបពិភាក្សាវិទ្យាសាស្ត្រស្ដីពី÷បញ្ហាមួយចំនួនអំពីវប្បធម៌និងអប់រំ Tay Nguyen - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2013_08_02/tây nguyên 1.jpg) |
ខឿនវប្បធម៌ពោពេញអត្តសញ្ញាណ របស់បណ្ដាជនជាតិ Tay Nguyen |
(VOV)_នាថ្ងៃទី ២ សីហា នៅទីក្រុង Kon Tum គណះកម្មាធិការឃោសនាអប់រំមជ្ឈឹម គណះកម្មាធិការទទួលបន្ទុក Tay Nguyen រួមសហការជាមួយខេត្ត Kon
Tum បានរៀបចំជំនួបពិភាក្សាវិទ្យសាស្ត្រ÷ បញ្ហាមួយចំនួនអំពីវប្បធម៌ អប់រំ Tay
Nguyen ។ នៅទីនេះ បណ្ដាដំណាងបានប្រមូលផ្តុំពិភាក្សាអំពីរាល់បញ្ហាជាក់ស្ដែង ក៏ដូចជាដំណោះស្រាយដើម្បី អភិរក្ស និងពង្រីកខឿនវប្បធម៌ពោពេញអត្តសញ្ញាណ របស់បណ្ដាជនជាតិ Tay Nguyen ។ ចំពោះការងារអភិរក្សនិងពង្រីកវប្បធម៌ Tay
Nguyen ដំណាងជាច្រើនបានចាត់ទុកថា÷ ត្រូវបន្តជំរុញខ្លាំងការងារឃោសនាដោយ
របៀបជាច្រើន និងប្រមូលផ្តុំចូលក្នុងមុខសញ្ញាជាយុវជន កុមារជំទង់៕