(VOV)_នាថ្ងៃទី២៩មករា នៅទីក្រុងបារីស (បារាំង) បានប្រព្រឹត្តទៅជំនួបពិ
ភាក្សា ស្ដីពី៖ ពីការបើកទ្វាដល់ពេលខឿនសេដ្ឋកិច្ចទើបលេចធ្លោ៖មូលហេតុដែល
នាំមកនូវសមិទ្ធផលរបស់វៀតណាម។ ចូលរួមកម្មវិធីនេះមានបណ្ដាអ្នកប្រាជ្ញ អ្នក
កាទូត អ្នកស្រាវជ្រាវនយោបាយ និងសេដ្ឋកិច្ចបារាំង។ ថ្លែងមតិនៅទីនេះ ឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Nguyen Ngoc Son បានលើកច្បាស់ថា៖
ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមបានឆ្លងកាត់ការលំបាកសាកល្បង
ជាច្រើន ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយបើកទ្វា និងធ្វើ
សមាហរណកម្មអន្តរជាតិ អះអាងគោលមាគា៍អភិវឌ្ឍន៍ត្រឹមត្រូវ ច្នៃប្រឌិត សម
ស្របទៅនឹងសភាពការណ៍នៅវៀតណាម។
|
រូបភាពអ៊ីនធឺណែត |
បណ្ដាអ្នកប្រាជ្ញបារាំងបានចែករំលែកទស្សនះអំពីសមិទ្ធិផលដ៏សែនសំខាន់
ដែលវៀតណាមទទួលបាន ហើយអះអាងថា៖គោលនយោបាយផ្លាស់ប្តូរថ្មីរបស់
វៀតណាមទទួលបានជោគជ័យជាច្រើន។ ប៉ុន្តែបណ្ដាដំណាងក៏នាំចេញបណ្ដាចំ
ណុចដែលវៀតណាមត្រូវយកចិត្តទុកដាក់ សំដៅចៀសវាងអន្ទាក់ចំណូលមធ្យម។
ទន្ទឹមនឹងការអភិវឌ្ឍន៍ឧស្សាហកម្ម វៀតណាមត្រូវបង្កើនការវិនិយោគចូលក្នុងក
សិកម្ម ពីព្រោះនេះគឺជាឧត្តមភាពរបស់វៀតណាម។ បណ្ដាដំណាងក៏បានបង្ហាញ
ពីការជឿជាក់ដែរថា៖វៀតណាមនឹងទទួលបានជោគជ័យជាច្រើនថែមទៀតនាពេល
ខាងមុខនេះ៕