ជំនួបពិភាក្សានិងកិច្ចប្រជុំរួមរវាងគណៈរដ្ឋមន្ត្រីវៀតណាមនិងថៃ

Chia sẻ
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan Ocha នាថ្ងៃទី២៣ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅថៃ។
ជំនួបពិភាក្សានិងកិច្ចប្រជុំរួមរវាងគណៈរដ្ឋមន្ត្រីវៀតណាមនិងថៃ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan Ocha
នាថ្ងៃទី២៣ កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung និងភរិយា
 រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានអញ្ជើញទៅបំពេញ
ទស្សនកិច្ចនៅថៃ។ បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen
 Tan Dung បានជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីថៃ ​លោក ​Prayut Chan Ocha 
ហើយក្រោយមកក៏ដំណើការកិច្ចប្រជុំ រួមរវាងគណៈរដ្ឋមន្ត្រី​វៀតណាម​និងថៃ
 លើកទី៣ ផងដែរ។

          នៅទីនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានជូនដំណឹងទៅវិញទៅមកអំពី​ស្ថាន
ភាពអភិវឌ្ឍន៍របស់ប្រទេសនិមួយ។ លោក Nguyen Tan Dung បានអះអាង​ថា៖ 
វៀតណាម ជានិច្ចកាលគោរព ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្អែកទៅលើស្មារតីដៃគូយុទ្ធសាស្ត្រ​ជាមួយថៃ គាំទ្រថៃ ដើរតួនាទី និងរួមវិភាគទានយ៉ាងសកម្ម ក្នុងសន្តិភាព ​ស្ថិរភាព
 ​និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ នៅក្នុងតំបន់និងលើពិភពលោក។​រីឯនាយក
រដ្ឋមន្ត្រីថៃលោក Prayut Chan Ocha សម្ដែងគោលបំណងរួមសហប្រតិបត្តិការ​ស្អិត
​រមួតជាមួយគ្នា នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មី ប្រកបដោយ​​ប្រសិទ្ធិ
ភាព​ ជាក់ស្ដែងថែមទៀត។ 

          នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានផ្លាស់ប្តូរអំពីបណ្ដាបញ្ហាអន្តរជាតិនិងតំបន់
 ដែលបានយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរក៏បានអះអាងជាថ្មីម្តង់ទៀត អំពី
ការសន្យាបន្តសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយគ្នា និងប្រទេសជាសមាជិក
អាស៊ាននានា ដើម្បីសម្រេចគោលដៅកសាងសហគមន៍អាស៊ាន នាចុងឆ្នាំ​ ២០១៥
 និងដំណាក់កាលជាបន្ត។

          ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ របស់ភាគីនានា ក្នុងការអនុវត្ត
ដោយទៀងទាត់និងប្រកបដោយ ប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍ ស្ដីពីប្រតិបត្តិ
របស់បណ្ដាភាគី​នៅសមុទ្រខាងកើត (DOC) ដោះស្រាយជំលោះដោយសន្តិវិធី 
សមស្របជាមួយ​ច្បាប់អន្តរជាតិ ហើយខំប្រឹងប្រែងទទួលអោយបានក្រមប្រតិបត្តិ
សំរាប់ភាគីទាំងឡាយនៅ​សមុទ្រខាងកើត (COC)៕

ប្រតិកម្មទៅវិញ