ជំនួបពិភាក្សាដំ​បូងបង្អស់រវាងជប៉ុននិងអាមេរិកក្នុងរជ្ជកាល Reiwa

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅជប៉ុន កាលពីថ្ងៃទី ២៧ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានជួបសវនការជាមួយព្រះចៅអធិរាជនិងអធិរាជនីជប៉ុន ហើយបន្ទាប់មកលោកនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ (Shinzo Abe)។
ជំនួបពិភាក្សាដំ​បូងបង្អស់រវាងជប៉ុននិងអាមេរិកក្នុងរជ្ជកាល Reiwa - ảnh 1 ជំនួបពិភាក្សាដំបូងបង្អស់រវាងជប៉ុននិងអាមេរិកក្នុងរជ្ជកាល Reiwa

បញ្ហាសំខាន់ៗដែលភាគីទាំង ២ បានពិភាក្សាក្នុងជំនួបពិភាក្សានេះ រួមមាន ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជប៉ុន - អាម៉េរិកថ្មី។ ជាពិសេស បញ្ហាសំខាន់ៗគឺអត្រាពន្ធនៃកសិផល និងសាច់គោ រថយន្តរបស់ជប៉ុនដែលនាំចេញទៅ     អាមេរិក។ យោងតាមនោះ លោក ស៊ីនហ្សូអាបេ និងលោក Donald Trump នឹងពិភាក្សាអំពីវិធានការនានា ដើម្បីជំរុញការចរចាពាណិជ្ជកម្មរវាងភាគីទាំងពីរដែល កើតឡើងយ៉ាងឆាប់រហ័ស ឆ្ពោះទៅកែតម្រូវតុល្យភាពពាណិជ្ជកម្មរវាងភាគីទាំងពីរ។ បញ្ហាដ៏សំខាន់មួយទៀត គឺកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងជប៉ុននិងអាមេរិក ស្តីពីបញ្ហាកូរ៉េខាងជើងនៅតែបន្តការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ពលរដ្ឋជប៉ុនត្រូវបានចាប់ពង្រត់ ព្រមទាំងព្រមព្រៀងគ្នាអំពីបណ្តាបញ្ហា ដែលនឹងយកមកពិភាក្សានៅក្នុងកិច្ចប្រជុំ G20 ដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុង Osaka នាចុងខែមិថុនាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ