ជំនួបពិភាក្សាជាន់ខ្ពស់វៀតណាម - អូទ្រីស

Chia sẻ

(VOVWORLD) - បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងមហោឡារិតនៅក្រុងវីយែនប្រទេសអូទ្រីស នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីប្រទេសអូទ្រីសលោក Sebastian Kurz បានដឹកនាំគណៈប្រតិភូនៃប្រទេសទាំងពីរអនុវត្តន៍ជំនួបពិភាក្សា។

ជំនួបពិភាក្សាជាន់ខ្ពស់វៀតណាម - អូទ្រីស - ảnh 1ទិដ្ឋភាពនៃជំនួបពិភាក្សា  

នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាលើវិធានការមួយចំនួន ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ទាំងវិស័យនយោបាយ កិច្ចការបរទេស សន្តិសុខការពារជាតិ សេដ្ឋកិច្ចពាណិជ្ជកម្ម ការវិនិយោគ ការបណ្តុះបណ្តាល វប្បធម៌និងទេសចរណ៍។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត ដោយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ជាពិសេសគឺយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាលទាំងពីរ។ ភាគីទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយខណៈដែលវៀតណាម នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអូទ្រីសនៅតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេស អូទ្រីសគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារនាំចេញធំជាងគេទាំង ១០ របស់វៀតណាមនៅក្នុងសហភាពអឺរ៉ុប (EU) ព្រមទាំងឯកភាពខិតខំខំប្រឹងប្រែងបង្រួបបង្រួមដើម្បីធ្វើឱ្យប្រទេសអូទ្រីសក្លាយទៅជាដៃគូសេដ្ឋកិច្ចនាំមុខគេរបស់វៀតណាមនៅទ្វីបអឺរ៉ុប។

នាយករដ្ឋមន្ត្រីទាំងពីរបានព្រមព្រៀង លើកទឹកចិត្តដល់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ បង្កើនការវិនិយោគនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យចាំបាច់សម្រាប់ការអភិវឌ្ឍន៍របស់វៀតណាម ដូចជាហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ការអភិវឌ្ឍន៍ថាមពលស្អាត ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ទេសចរណ៍និងសុខាភិបាលជាដើម។

នាយករដ្ឋមន្ត្រីអូទ្រីស លោក Sebastian Kurz បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅអូទ្រីសរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan លើកនេះមានសារៈសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងរំពឹងថា ទំនាក់ទំនងទ្វេ ភាគីនឹងមានការអភិវឌ្ឍដ៏រឹងមាំនិងទូលំទូលាយក្នុងពេលខាងមុខ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យអូទ្រីសបន្តយកចិត្តទុកដាក់ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគមន៍វៀតណាម នៅអូទ្រីសធ្វើសមាហ រណកម្មនិងស្ថេរភាពជីវភាពរស់នៅរបស់ខ្លួន។

ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកនូវចក្ខុវិស័យរបស់ខ្លួននិងប្តេជ្ញា ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងបណ្តាវេទិកាអន្តរជាតិនិងអង្គការនានា។ ភាគីទាំងពីរបានអះអាងជាថ្មីនូវសារៈសំខាន់នៃការថែរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងនោះមានបញ្ហាសមុទ្រខាងកើត។

ភាគីទាំងពីរបានឯកភាពគ្នាថាសន្តិសុខសុវត្ថិភាពនិងសេរីភាពនៃការធ្វើនាវាចរណ៍ក្នុងសមុទ្រចិនខាងត្បូងគួរតែត្រូវបានធានា។ ភាគីទាំងពីរបានឯកភាពចាត់ទុកថា ត្រូវធានាសន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

បន្ទាប់ពីជំនួបពិភាក្សាមក នាយករដ្ឋមន្ត្រីទាំងពីរបានជួបជាមួយសារព័ត៌មានរបស់ប្រទេសទាំងពីរដើម្បីជូនដំណឹងនូវលទ្ធផលនៃជំនួបពិភាក្សានេះ៕

ប្រតិកម្មទៅវិញ