ជំនួបកំពូលអាមេរិក-ស.ប.ប.ក. នឹងប្រព្រឹត្តទៅនាថ្ងៃទី ១២ មិថុនា នៅសឹង្ហបុរី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១០ ឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជូន ដំណឹងថា៖ លោកនឹងជួបចរចាជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un នៅសឹង្ហបុរី នាថ្ងៃទី ១២ មិថុនា ខាងមុខ។ 
ជំនួបកំពូលអាមេរិក-ស.ប.ប.ក. នឹងប្រព្រឹត្តទៅនាថ្ងៃទី ១២ មិថុនា នៅសឹង្ហបុរី  - ảnh 1 ជំនួបកំពូលអាមេរិក-ស.ប.ប.ក. នឹងប្រព្រឹត្តទៅនាថ្ងៃទី ១២ មិថុនា នៅសឹង្ហបុរី 

នាថ្ងៃទី ១០ ឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជូន ដំណឹងថា៖ លោកនឹងជួបចរចាជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un នៅសឹង្ហបុរី នាថ្ងៃទី ១២ មិថុនា ខាងមុខ។ ក្នុងសេចក្តីប្រកាសលើបណ្តាញ សង្គម Twitter លោក Donald Trump បានសង្កត់ធ្ងន់ថា៖ «ភាគីទាំងពីរនឹងខំប្រឹង ប្រែងប្រែជំនួបធ្វើការនេះប្រែក្លាយទៅជាពេលវេលាពិសេសសំរាប់សន្តិភាពសកល»។ នាថ្ងៃដដែល ក្រសួងការបរទេសសឹង្ហបុរីបានបញ្ជាក់ថា ប្រទេសនេះនឹងធ្វើប្រទេសម្ចាស់ផ្ទះទទួលរៀបចំជំនួបកំពូលជាប្រវត្តិសាស្ត្ររពោលខាងលើ។ ក៏ក្នុងថ្ងៃនេះដែរ នាយកដ្ឋមន្ត្រីជប៉ុន លោក  Shinzo Abe បានចរចាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បី ពិភាក្សាអំពីវិធានការគោលនយោបាយមុនជំនួបកំពូលអាមេរិក-ស.ប.ប.ក.។ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានស្វាគមន៍សុឆ័ន្ទៈ របស់ ស.ប.ប.ក. ព្រមទាំង ផ្ញើសារទូរលេខអបអរសាទរដល់ប្រធានាធិបតីអាមេរិកស្តីពីការដែលព្យុងយ៉ាងដោះលែងប្រជាពលរដ្ឋអាមេរិកចំនួន ៣ នាក់ មានសេរីភាពវិញ៕

ប្រតិកម្មទៅវិញ