លោក Hiroyuki Moribe នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចវៀតណាម (OERI) |
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ ងារសារព័ត៌មានវៀតណាមប្រចំានៅជប៉ុនក្នុងឱកាស នៃដំណើរទស្សនកិច្ចជាផ្លូវការ របស់លោកនាយករដ្ឋមន្រ្តី Suga Yoshihide មកកាន់ប្រទេសវៀតណាម និងឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ១៨-២១ ខែតុលា លោក Hiroyuki Moribe នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចវៀត ណាម (OERI) របស់ប្រទេសជប៉ុនបាននិយាយថា៖ លោកនាយករដ្ឋមន្រ្តី Suga បានជ្រើសរើសប្រទេសវៀតណាមជាទិសដៅដំបូងក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក បន្ទាប់ពីបានចូលកាន់តំណែង ពីព្រោះអាស៊ីគឺជាតំបន់ដែលមានអត្រាកំណើនខ្លាំងបំផុតនៅក្នុងពិភពលោក ដែលក្នុងនោះមជ្ឈមណ្ឌលនៃតំបន់គឺសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តែម្តង។ ទីពីរលោកនាយករដ្ឋមន្រ្តី Suga បានសន្យាថានឹងទទួលមរតកនូវគោលនយោបាយការបរទេសរបស់អតីតនាយករដ្ឋមន្ត្រី Abe Shizo និងតាមរយៈដំណើរទស្សនកិច្ចនេះ ដើម្បីស្វែងរកការគាំទ្រ សំដៅអនុវត្តន៍នូវគំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកដោយសេរីនិងបើកចំហរ ពីអតីតនាយករដ្ឋមន្រ្តី Abe ដោយគោលបំណង រក្សាការធ្វើដំណើរប្រកបដោយសុវត្ថិភាព នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។
លោក Moribe បានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់បំផុតក្នុងគោលនយោបាយការបរទេសរបស់ជប៉ុនក្នុងតំបន់អាស៊ី។ ម៉្យាងទៀត វៀតណាមគឺជាប្រទេសដែលទទួលបានជោគជ័យបំផុតក្នុងការគ្រប់គ្រងជំងឺរាតត្បាត កូវីដ - ១៩ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោកដែលអាចទទួលបាននូវកំណើនវិជ្ជមាននៅឆ្នាំនេះ។ ហេតុដូច្នេះ ជប៉ុនអាចទាញមេរៀនជាច្រើនពីបទពិសោធន៍របស់វៀតណាមក្នុងបញ្ហានេះ៕