បុគ្គលិកពេទ្យយកសំណាកដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ សម្រាប់ប្រជាជននៅទីក្រុង Bangalore ឥណ្ឌា ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២២។ (រូបថត៖ THX/TTXVN) |
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ ចំនួន ២.១៦៥.២១៤ ករណី បន្ថែមទៀត និងមានករណីស្លាប់ចំនួន ៤.៦១៤ នាក់ផងដែរ។ ឥណ្ឌាជាប្រទេសដែលបានកត់ត្រាករណីឆ្លងជំងឺច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងមួយថ្ងៃ ដោយមាន ៣០៥.១៧១ ករណី ខណៈពេលដែលរុស្ស៊ីមានចំនួនករណីស្លាប់ច្រើនជាងគេ ដោយមាន ៦៧៩ ករណី។
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជំងឺរាតត្បាតកូវីដ-១៩ ដោយមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៧១.៩២៥.៩៣១នាក់ និងមានករណីស្លាប់ចំនួន ៨៨៩.១៩៧ នាក់៕