ជំងឺរាតត្បាតិ​កូវីដ-១៩ នៅវៀតណាមត្រូវបានគ្រប់គ្រង

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២៩ មេសា នៅទីក្រុងហាណូយ ក្នុងកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាលវៀតណាម អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Do Xuan Tuyen បានឲ្យដឹងថា នៅវៀតណាមជំងឺរាតត្បាតកូវីដ ១៩ កំពុងត្រូវបានគ្រប់គ្រងយ៉ាងល្អ។ 
ជំងឺរាតត្បាតិ​កូវីដ-១៩ នៅវៀតណាមត្រូវបានគ្រប់គ្រង - ảnh 1ប្រភព៖ Chinhphu.vn

ប៉ុន្តែ យោងតាម WTO បានឲ្យដឹងថាជំងឺរាតត្បាតនៅតែឆ្លងរាលដាលនៅលើពិភពលោក ដោយព្រមានថានៅតែកើតមានវីរុសបំប្លែងខ្លួនថ្មី ហើយវៀតណាមកំពុងស្ថិតក្នុងដំណាក់កាលកណ្ដាលនៃជំងឺរាតត្បាត។ ដូច្នេះហើយក្រសួងសុខាភិបាលបានបង្កើតវិធានការឆ្លើយតប ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតឲ្យបានសមស្រប៖ “ក្រសួងបានកែសម្រួលបទបញ្ញត្តិអំពីអ្នកឆ្លងជំងឺរាតត្បាត និង ណែនាំការធ្វើចត្តាឡីស័កចំពោះមនុស្សដែលពាក់ព័ន្ធនឹងអ្នកជំងឺ ជាពិសេសក្រសួងបានសម្រេចចិត្តផ្អាកការរាយការណ៍សុខាភិបាលនៅតាមអាកាសយានដ្ឋាន។ ទោះបីជាជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ហើយអត្រាគ្របដណ្ដប់វ៉ាក់សាំងច្រើន ប៉ុន្តែក្នុងបរិបទប្រទេសជាតិបើកទ្វារយ៉ាងទូលំទូលាយនេះ ទីភ្នាក់ងារសារព័ត៌មាននានាចាំបាច់ត្រូវផ្សព្វផ្សាយ ចលនាប្រជាជនកុំឱ្យមានការធ្វេសប្រហែស និងអត្តនោម័តក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ -១៩”។

ទាក់ទិននឹងបញ្ហាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Do Xuan Tuyen បានឲ្យដឹងថាវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៦ ដែលសម្រេចបានអត្រាចាក់វ៉ាក់សាំងច្រើនបំផុតនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ