ជំងឺរាតត្បាត Covid-19 ប៉ះពាល់ដល់សកម្មភាពឆ្លងដែននៅប្រទេសជាច្រើន

Chia sẻ
(VOVWORLD) - ក្នុងពេលនោះ មានប្រទេសចំនួន៧ នៅលើពិភពលោក គឺ៖ Israel  Samoa  Micronesia   Kiribati   Comoros    Tuvalu    និង Solomon បានអនុវត្តន៍វិធានការរឹតបន្តឹងការឆ្លងដែនចំពោះពលរដ្ឋជប៉ុន ក៏ដូចជាពលរដ្ឋនៃបណ្ដាប្រទេសដែលធ្លាប់ទៅកាន់ជប៉ុន។
ជំងឺរាតត្បាត Covid-19 ប៉ះពាល់ដល់សកម្មភាពឆ្លងដែននៅប្រទេសជាច្រើន - ảnh 1 ជំងឺរាតត្បាត Covid-19 ប៉ះពាល់ដល់សកម្មភាពឆ្លងដែននៅប្រទេសជាច្រើន (រូបថត៖ TTXVN)

នាថ្ងៃទី ២៦ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុនមានផែនការចេញបទហាមប្រាមឆ្លងដែនចំពោះពលរដ្ឋបរទេស ដែលធ្លាប់បានទៅទីក្រុង Daegu និងស្រុក Cheongdo ជាប់នឹងខេត្ត Gyeongsang ខាងជើង ដែលជាចំណុចផ្ទុះខ្លាំងនៃជំងឺឆ្លង Covid-19 នៅកូរ៉េខាងត្បូង។ មុននេះជប៉ុនបានហាមឃាត់ការឆ្លងដែនចំពោះពលរដ្ឋបរទេស ដែលធ្លាប់ទៅកាន់ខេត្ត Hubei និង Zhejiang នៃប្រទេសចិន។

ក្នុងពេលនោះ មានប្រទេសចំនួន៧ នៅលើពិភពលោក គឺ៖ Israel  Samoa  Micronesia   Kiribati   Comoros    Tuvalu    និង Solomon បានអនុវត្តន៍វិធានការរឹតបន្តឹងការឆ្លងដែនចំពោះពលរដ្ឋជប៉ុន ក៏ដូចជាពលរដ្ឋនៃបណ្ដាប្រទេសដែលធ្លាប់ទៅកាន់ជប៉ុន។

នៅកូរ៉េខាងត្បូងវិញ ក្រសួងការបរទេសនៃប្រទេសនេះ នាថ្ងៃទី ២៥ ខែកុម្ភៈ បានអំពាវនាវដល់បណ្ដាប្រទេសត្រូវអត់ធ្មត់ កុំរឹតបន្តឹងការឆ្លងដែនចំពោះពលរដ្ឋកូរ៉េខាងត្បូង។ គិតដល់ត្រឹមថ្ងៃទី ២៥ ខែកុម្ភះ មានប្រទេស និងតំបន់ដែនដីចំនួន២៤ បានអនុវត្តន៍បទហាមប្រាមឆ្លងដែនចំពោះជនកូរ៉េខាងត្បូង និងមនុស្សដទៃទៀត ដែលធ្លាប់ទៅកាន់កូរ៉េខាងត្បូង ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ៕

ប្រតិកម្មទៅវិញ