ជំងឺរាតត្បាត Covid –19 រីករាលដាលយ៉ាងទូលំទូលាយនៅអឺរ៉ុបខាងលិច

Chia sẻ
(VOVWORLD) - ល្បឿននៃការឆ្លងរាលដាលនៃជំងឺ Covid -19 នៅអឺរ៉ុបខាងលិច មិនទាន់មានសញ្ញាធ្លាក់ចុះនៅឡើយទេ ជាពិសេសនៅប្រទេស អ៊ីតាលី អាឡឺម៉ង់ អេស្ប៉ាញនិងចក្រភពអង់គ្លេស។

ក្រសួងសុខាភិបាលរបស់អ៊ីតាលី កាលយប់ថ្ងៃទី១ ខែមិនា បានជូនដំណឹងថា មានអ្នកឆ្លងថ្មីជិត ៥៥០ នាក់ត្រូវបានរកឃើញក្នុងថ្ងៃទី ១ ខែមីនា ដែលនាំឱ្យចំនួនអ្នកឆ្លងវីរុស Sars-CoV2 សរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ១.៦៨៨ នាក់ ហើយមានអ្នកស្លាប់ចំនួន ៣៤ នាក់ ។

ទន្ទឹមនឹងនេះ ប្រទេសបារាំងវិញ បានបញ្ជាក់ថាមានករណីឆ្លងវីរុស Sars-CoV2 ចំនួន ៣០ ករណីបន្ថែមទៀតក្នុងថ្ងៃទី ១ ខែមីនា ដែលនាំឱ្យអ្នកឆ្លងសរុបមានចំនួន ១៣០ នាក់ ហើយប្រទេសនេះជាការផ្ទុះឡើងជំងឺរាតត្បាតធំបំផុតទី ២ នៅអឺរ៉ុប បន្ទាប់ពីប្រទេសអ៊ីតាលី។

រីឯនៅប្រទេសអាឡឺម៉ង់ ជំងឺរាតត្បាត Covid 19 ក៏កំពុងផ្ទុះឡើងយ៉ាងស្មុគស្មាញដែរ។ ចំនួនអ្នកឆ្លងវីរុស Sars-CoV2 នៅប្រទេសអាឡឺម៉ង់បានកើនឡើងជិតទ្វេដងក្នុងថ្ងៃទី ១ ខែមីនា ពោលគឺពីចំនួន ៦៦ នាក់នាថ្ងៃទី ២៩ ខែកុម្ភៈឡើងដល់ ១២៩នាក់ ។ មានរដ្ឋចំនួន ៩/១៦ នៅប្រទេសអាឡឺម៉ង់ បានមានករណីឆ្លងវីរុស Sars-CoV2 ហើយ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាឡឺម៉ង់លោក Horst Seehofer មិនបានលើកលែងលទ្ធភាពដែលអាឡឺម៉ង់នឹងធ្វើចត្តាឡីស័កនៅតាមបណ្តាទីក្រុងនានា ប្រសិនបើជំងឺរាតត្បាតនេះបន្តវិវត្តន៍កាន់តែអាក្រក់ទៅៗផងដែរ។

នៅប្រទេសអ៉េស្បាញ ចំនួននៃករណីឆ្លងជំងឺនេះបានកើនឡើងដល់ ៨០ នាក់ ហើយនៅចក្រភពអង់គ្លេស នាថ្ងៃទី១ខែមិនា មានករណីឆ្លងថ្មីចំនួន ១២ នាក់ទៀតត្រូវបានរកឃើញ ដែលនាំឲ្យករណីឆ្លងជម្ងឺសរុបកើនឡើងដល់ ៣៥ ករណីផងដែរ ៕

ប្រតិកម្មទៅវិញ