ឆ្លើយតបនិងដំណោះស្រាយផលវិបាកដោយជម្ងឺកូវីដ ១៩ - អាទិភាពចំនួន២របស់លោក អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងអាណត្តិទី២

Chia sẻ

(VOVWORLD) -  នាថ្ងៃទី៨ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បាន អនុម័តលើសេចក្ដីសម្រេចចិត្តលេខ ២៥៨០ (ឆ្នាំ២០២១) ដែលស្នើឲ្យមហាសន្និបាត អ.ស.បតែងតាំងលោក Antonio Guterres អគ្គលេខាធិការអ.ស.បនាបច្ចុប្បន្ន បន្តកាន់ មុខតំណែងនេះសម្រាប់អាណត្តិទី២ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦។

ឆ្លើយតបនិងដំណោះស្រាយផលវិបាកដោយជម្ងឺកូវីដ ១៩ - អាទិភាពចំនួន២របស់លោក អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងអាណត្តិទី២ - ảnh 1អគ្គលេខាធិការអ.ស.បលោក Antonio Guterres។ (រូបថត៖ Xinhua/VNA)
លោក Antonio Guterres ជាបេក្ខជនតែមួយគត់ ដែលត្រូវបានប្រទេសសមាជិក អ.ស.បឧទ្ទេសនាមឲ្យឈរឈ្មោះកាន់តំណែងជាអគ្គលេខាធិការអ.ស.បសម្រាប់ អាណត្តិ២០២២-២០២៦។ ក្នុងសុន្ទរកថាឈរឈ្មោះ លោក Guterres បានសង្កត់ធ្ងន់ ថា អាទិភាពរបស់ខ្លួនក្នុងអាណត្តិខាងមុខ រួមមានការបន្តឆ្លើយតបនឹងជម្ងឺរាតត្បាត កូវីដ ១៩ និងដំណោះស្រាយផលវិបាកដែលវាបង្កឡើងផងដែរ។
លោក Guterres ក៏បានឲ្យដឹងថែមទៀតថា នឹងខិតខំប្រឹងប្រែងជំរុញសន្តិភាព និងសន្តិសុខ ក្នុងនោះផ្ដោតសំខាន់ទៅលើការគៀងគរការគាំទ្រចំពោះដំណោះស្រាយ នយោបាយសម្រាប់ជម្លោះអូសអន្លាយ ព្រមទាំងជំរុញការកសាងចក្ខុវិស័យថ្មីសម្រាប់ សកម្មភាពសន្តិភាព បង្កើនប្រតិបត្តិការរក្សាសន្តិភាព និងការពារជនស៊ីវិល។ ក្រៅពី នោះ លោកក៏បានសន្យាបន្តជំរុញការការពារបរិស្ថាននិងបង្កើនវិធានការទប់ទល់នឹង បម្រែបម្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ