|
ឆមាសទី១ឆ្នាំ២០១៦ទីក្រុងហាណូយទទួលភ្ញៀវអន្តរជាតិចំនួន២លាននាក់ |
(VOVworld)-ក្នុងអំឡុងពេលឆមាសទី១ឆ្នាំ២០១៦ រដ្ឋធានីហាណូយទទួលបានភ្ញៀវ
ទេសចរជាង១១លាននាក់ កើន១០% ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។
ក្នុងនោះ មានភ្ញៀវទេសចរអន្តរជាតិចំនួន២លាននាក់ កើន៣៣%ប្រៀបនឹងរយៈ
ពេលដូចគ្នានាឆ្នាំ២០១៥។ លោក Tran Duc Hai នាយកងរងមន្ទីរទេសចរណ៍ក្រុង
ហាណូយបានឲ្យដឹងថា៖
“យើងខ្ញុំបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងនិងក្រៅប្រទេសយ៉ាងខ្លាំង។ មិន
ត្រឹមតែប៉ុណ្ណោះ ថែមទាំងជម្រុញការផ្សព្វផ្សាយ និងដោះស្រាយការលំបាក សម្រាប់
អង្គភាពអាជីវកម្មទៀតផង។ ជាពិសេស បង្កើនតួនាទីគ្រប់គ្រងរដ្ឋនិង លើកកំពស់
ប្រភពធនធានមនុស្ស។នាខេកញ្ញាខាងមុខ យើងខ្ញុំបានចូលរួមផ្សារ ណាត់ទេសចរ
ណ៍អន្តរជាតិនៅជប៉ុននិងបារាំង។ដល់ខែតុលាចូលរួមផ្សារណាត់ ទេសចរណ៍អន្តរ
ជាតិនៅអាមេរិកនិងខែវិច្ឆិកាគឺនៅអង់គ្លេស”៕