ឆ្ពោះទៅរកចក្ខុវិស័យក្នុងការកសាងសហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន

Chia sẻ
(VOVWORLD) - កិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់នៃក្រុមប្រឹក្សាអន្តរសភាប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) ស្តីពីគ្រោះថ្នាក់គ្រឿងញៀន បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី ២៩ ខែមិថុនា។
ឆ្ពោះទៅរកចក្ខុវិស័យក្នុងការកសាងសហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន - ảnh 1 អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញថ្លែងបើកកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ អនុប្រ ធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោកស្រី Tong Thi Phong បានបញ្ជាក់ថា ក្នុងនាមជាសមាជិកមានការទទួលខុសត្រូវរបស់សហគម ន៍អន្តរជាតិ វៀតណាមជានិច្ចកាលបានចូលរួមយ៉ាងសកម្ម ទៅក្នុងបណ្តាសកម្មភាពបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងលើទូទាំងពិភពលោកនិងក្នុងតំបន់ផង។ ជាមួយគ្នានេះ គោល ការណ៍ណែនាំ គោលនយោបាយនិងច្បាប់របស់ វៀតណាមតែងតែស្របនឹងទស្សនៈរួមរបស់អាស៊ាន ពោលគឺ គ្មានការអត់ឱនចំពោះគ្រឿងញៀន ហើយប្រកាន់ខ្ជាប់ខ្ជួនដំណើរការឆ្ពោះទៅគោលដៅកសាងសហគមន៍អាស៊ាមួយគ្មានគ្រឿងញៀន។

“ឆ្នាំនេះរដ្ឋសភាវៀតណាមបានជ្រើសរើសប្រធានបទនៃកិច្ចប្រជុំ គឺ “ប្រែក្លាយពាក្យសម្តីទៅជាសកម្មភាព ដើម្បីឆ្ពោះទៅសហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន” ដើម្បីរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងរួមរបស់ AIPA ក្នុងការកសាងអាស៊ានប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប ក្នុងវិស័យបង្ការនិងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ យុទ្ធសាស្រ្តបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀន ចាំបាច់ត្រូវតែកែសម្រួលឱ្យសមស្របនឹងស្ថានការណ៍ថ្មី ក្នុងនោះ យកមនុស្សជាមជ្ឈភាព បើកទូលាយគ្របដណ្តប់នៃកម្មវិធីបន្សាបគ្រឿងញៀន រួមទាំងកម្មវិធីស្តារនីតិសម្បទានៅក្នុងសហគមន៍ ដើម្បីជួយអ្នកញៀនបានសម្របខ្លួនទៅក្នុងសង្គមនិងរស់ នៅដោយគ្មានគ្រឿងញៀន”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា។

ធ្វើបច្ចុប្បន្នភាពនៃស្ថានភាពគ្រឿងញៀន និងការបង្ការ ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនក្នុងតំបន់ លោក Inshik Sim អ្នកស្រាវជ្រាវផ្នែកគ្រឿងញៀនខុសច្បាប់នៃតំបន់អាស៊ីអាគ្នេយ៍ - ប៉ាស៊ីហ្វិក បានឲ្យដឹងថា៖ ចំណេញប្រចាំឆ្នាំនាំមកពីការផលិតនិងជួញដូរគ្រឿងញៀនខុសច្បាប់នៅអាស៊ីអាគ្នេយ៍ ត្រូវបានប៉ាន់ប្រ មាណថាឡើងដល់ ៧១ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ