ឆ្ពោះទៅយន្តការសហប្រតិបត្តិការការពារប្រទេសពហុភាគីនិងទ្វេភាគីរបស់កងទ័ពប្រជាជនវៀតណាម

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី២៨ មករា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំសន្និសីទ Online បូកសរុបការងារកិច្ចការបរទេសការពារ​ប្រទេស​ ឆ្នាំ២០១៤ និងទិសដៅ អនុវត្តភារកិច្ចក្នុងឆ្នាំ ២០១៥។ អង្គសន្និសី

ឆ្ពោះទៅយន្តការសហប្រតិបត្តិការការពារប្រទេសពហុភាគីនិងទ្វេភាគីរបស់កងទ័ពប្រជាជនវៀតណាម - ảnh 1
ឆ្ពោះទៅយន្តការសហប្រតិបត្តិការការពារប្រទេសពហុភាគីនិងទ្វេភាគីរបស់កងទ័ពប្រជាជនវៀតណាម


(VOV)_នាព្រឹកថ្ងៃទី២៨ មករា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀត
ណាមបានរៀបចំសន្និសីទ Online បូកសរុបការងារកិច្ចការបរទេសការពារ​ប្រទេស
​ ឆ្នាំ២០១៤ និងទិសដៅ អនុវត្តភារកិច្ចក្នុងឆ្នាំ ២០១៥។ អង្គសន្និសីទបាន​កំណត់ថា
​​កិច្ចការបរទេសការពារប្រទេស ឆ្នាំ ២០១៥ ត្រូវប្រមូលផ្តុំលើ​​ខ្លឹមសារ ​ដូចជា៖ បន្ត
លាតត្រដាងអនុវត្តយ៉ាងមឹងម៉ាត់នូវរាល់គោលមាគា៍របស់បក្ស សេចក្ដីសម្រេចចិត្ត
របស់ការិយាល័យនយោបាយ របស់គណៈកម្មាធិការ​យោធាមជ្ឈឹម ស្ដីពីការធ្វើ
សមាហរណកម្មអន្តរជាតិការពារប្រទេស ចូលរួមបណ្ដា​សកម្មភាពរក្សាសន្តិភាព
របស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធិភាព ​យកចិត្តទុកដាក់ដល់ទំនាក់
ទំនងជាមួយប្រទេសជិតខាងនានា។ ថ្លែងមតិនៅសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រ
សួងការពារប្រទេសវៀតណាម លោក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា៖ ស្ថាប័ន
 អង្គការគ្រប់ជាន់ថ្នាក់ ត្រូវបំពេញ​ការងារកិច្ចការបរទេស ត្រូវម្ចាស់ការ សហការជា
មួយស្ថានប័នទាក់ទិននានា ដើម្បីក្ដាប់ជាប់ស្ថានភាពពិភពលោក តំបន់ វាយតំលៃ
អំពីគ្រប់កក្តាចំពោះកិច្ចការបរទេស​និយាយរួម និងកិច្ចការបរទេសការពារប្រទេស
និយាយដោយឡែកដែរ៕

ប្រតិកម្មទៅវិញ