|
ឆ្នាំវៀតណាមនៅបារាំងបានប្រារព្ធឡើងយ៉ាងអធឹកអធម (ictpress.vn) |
Vovworld-ពិធីប្រារព្ធឆ្នាំវៀតណាមនៅបារាំងត្រូវបានរៀបចំយ៉ាងអធឹកអធមនាយប់ថ្ងៃទី១៤កុម្ភៈនៅរោងល្ខោន Chatelet នៅរដ្ឋធានីប៉ារីស។ នេះជាព្រឹត្តិការណ៍មានអត្ថន័យដ៏សំខាន់ត្រូវបានរៀបចំដោយម៉ត់ចត់ចាប់ផ្ដើមឲ្យបណ្ដាសកម្មភាព
ក្នុងឆ្នាំ២០១៤នៅបារាំងរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាង
វៀតណាមនិងបារាំង។ ថ្លែងមតិនៅពិធី រដ្ឋមន្ត្រីក្រសួងវប្បធម៍កីឡានិងទេសចរណ៍
វៀតណាមលោក Hoang Tuan Anh បានរំលឹកកំណាត់ផ្លូវអភិវឌ្ឍន៍យ៉ាងល្អប្រសើរនៃ
ទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងអំឡុង៤០ឆ្នាំកន្លង
មក ថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនបារាំងជានិច្ចកាលលៃទុកឲ្យវៀតណាម
ការគាំទ្រនិងជួយឧបត្ថម្ភដ៏ថ្លៃថ្លាក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។
រដ្ឋមន្ត្រី Hoang Tuan Anh បានឲ្យដឹងថា ទន្ទឹមនឹងសកម្មភាពជួបប្រាស្រ័យវប្បធម៍
សិល្បៈនេះ រាល់កម្មវិធីសហប្រតិបត្តិការផ្សេងៗក្នុងវិស័យនយោបាយការទូត
សេដ្ឋកិច្ចវិទ្យាសាស្ត្រជាដើមបាននិងកំពុងបានរៀបចំនៅវៀតណាមនិងបារាំងក្នុង
ឆ្នាំ២០១៤៕