ឆ្នាំប្រធានអាស៊ាន២០២០៖ ដើម្បីអាស៊ានមួយផ្សាភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ការ

Chia sẻ
(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ទើបនឹងមានអត្ថបទសរសេរមួយដោយចំណងជើងថា “ឆ្នាំ ប្រធានអាស៊ាន២០២០៖ ដើម្បីអាស៊ានមួយផ្សាភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ ការ”។
ឆ្នាំប្រធានអាស៊ាន២០២០៖ ដើម្បីអាស៊ានមួយផ្សាភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ការ - ảnh 1ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh 

  អត្ថបទសរសេរនេះបានអោយដឹងថា ថ្ងៃទី១មករាឆ្នាំ២០២០កន្លងទៅ ជាគ្រាដែលវៀតណាមក្លាយទៅជាប្រធានដោយប្ដូរវេននៃសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការ។ ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២០ផងនិងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០២០-២០២១ផង វៀតណាមមានឱកាសជាច្រើន ដើម្បីបង្ហាញឋានៈនៅក្នុងតំបន់និងលើឆាកអន្តរជាតិ។ ដោយការជ្រើសរើស ប្រធានបទនៃឆ្នាំអាស៊ាន២០២០ថា “ផ្សាភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ការ” នោះ វៀតណាមមានបំណងចង់អះអាងថា សាមគ្គីភាពជាកត្តាមាន លក្ខណៈសម្រេចកំណត់ចំពោះនិរន្តរភាពរបស់អាស៊ាន។ វៀតណាមជឿ ជាក់លើខ្លួនឯងថា នឹងសម្រេចយ៉ាងល្អនូវតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ រួមវិភាគទានសម្រាប់អាស៊ានមួយផ្សាភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ការ ក៏ដូចជាការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ផងដែរ។

        វៀតណាមក៏សង្ឃឹមថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ផងនិង សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង វៀតណាមនឹងជំរុញរួមចំណែកតភ្ជាប់ទំនាក់ទំនងរវាងអាស៊ានជាមួយពិភពលោក លើកកំពស់ឋានៈរបស់អាស៊ានព្រមទាំងបន្តអះអាងនូវមជ្ឈភាព របស់អាស៊ានក្នុងតំបន់និងលើពិភពលោកផងដែរ៕  

ប្រតិកម្មទៅវិញ