ឆ្នាំប្រធានអាស៊ាន ២០២០៖ អាស៊ានផ្សព្វផ្សាយវប្បធម៌នៅអ៊ុយក្រែន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៣ ខែកុម្ភៈ នៅទីក្រុង Kiv ស្ថានទូតនៃប្រទេសអាស៊ានទាំង ៣ ប្រចាំនៅអ៊ុយក្រែន រួមមានវៀតណាម ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី បានរួមសហការរៀបចំកម្មវិធីដើម្បីណែនាំម្ហូបអាហារនិងវប្បធម៌អាស៊ាន។ 
ឆ្នាំប្រធានអាស៊ាន ២០២០៖ អាស៊ានផ្សព្វផ្សាយវប្បធម៌នៅអ៊ុយក្រែន - ảnh 1 ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនបានសម្របសម្រួលដើម្បីលើកកម្ពស់វប្បធម៌របស់បណ្តាប្រទេសអាស៊ាន

នេះគឺជាព្រឹត្តិការណ៍ដោយគោល បំណងផ្សព្វផ្សាយអំពីសិល្បៈនិងវប្បធម៌ធ្វើម្ហូបអាហាររបស់វៀតណាមនិយាយដោយឡែកនិងបណ្តាប្រទេសអាស៊ាននិយាយរួម នៅក្នុងក្របខ័ណ្ឌនៃសកម្មភាពរបស់ក្លឹបភរិយារបស់ ឯកអគ្គរដ្ឋទូតនិងប្រធានការិយា ល័យតំណាងបរទេសប្រចាំទីក្រុង Kiev។ សម្រាប់វៀតណាម នេះក៏ជាកម្មវិធីមួយនៅក្នុងផែនការផ្សព្វ ផ្សាយនៃឆ្នាំប្រធានអាស៊ាន ២០២០ នៅអ៊ុយក្រែនផងដែរ។

កម្មវិធីនេះបានអូសបន្លាយរយៈពេល ៣ ម៉ោង ដែលទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវជាច្រើនរូបជាមួយនឹងខ្លឹមសារសម្បូរបែប ដូចជាការណែនាំអំពីម្ហូប  Yee Sang របស់ម៉ាឡេស៊ី; របៀបធ្វើ cha gio របស់វៀត ណាម ក៏ដូចជាការសម្តែងរបាំប្រពៃណីរបស់ឥណ្ឌូនេស៊ីជាដើម៕

ប្រតិកម្មទៅវិញ