ឆ្នាំ ២០២២ វៀតណាមខិត​ខំ​ប្រឹង​ប្រែង​ចលនា​​និង​ទទួល​ឈាម​ចំនួន ​១,៥ លានឯកតា​​

Chia sẻ
(VOVWORLD) - ឆ្នាំ ២០២២នេះ ប្រទេសទាំងមូលនឹងខិតខំប្រឹងប្រែងធ្វើការចលនានិងទទួលបានឈាមចំនួន ១,៥ លានឯកតា ស្រូបយក ១,៥% នៃចំនួនប្រជាជនបរិច្ចាគឈាម។ ក្នុងនោះ ៩៩% ជាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
ឆ្នាំ ២០២២ វៀតណាមខិត​ខំ​ប្រឹង​ប្រែង​ចលនា​​និង​ទទួល​ឈាម​ចំនួន ​១,៥ លានឯកតា​​ - ảnh 1ការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត។ (រូបថត៖ PV/Vietnam+)

ព័ត៌មានខាងលើនេះ ត្រូវបានគណៈកម្មាធិការជាតិដឹកនាំការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត នាំចេញក្នុងសន្និសីទបូកសរុបយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅឆ្នាំ២០២១ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមករា។

ដើម្បីសម្រេចឲ្យបាននូវគោលដៅដែលបានលើកឡើងខាងលើនេះ អនុប្រធានគណៈកម្មាធិ ការមជ្ឈិមនៃសមាគមកាកបាទក្រហមវៀតណាមលោក Tran Quoc Hung បានស្នើឲ្យសមាគមកាកបាទក្រហមវៀតណាម គណៈកម្មាការដឹកនាំគ្រប់លំដាប់ថ្នាក់ ធ្វើសេនាធិការយ៉ាងសកម្មដល់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ក្នុងការដឹកនាំ និងបញ្ជាណែនាំយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត សម្រាប់ចលនាអាចអភិវឌ្ឍប្រកបដោយចីរភាព។ ជាជំហានដំបូង គឺអនុវត្តកម្មវិធី "ពិធីបុណ្យនិទាឃរដូវ" ឆ្នាំ ២០២២ ឱ្យបានល្អ៖

"ដាក់ពង្រាយសកម្មភាពចលនាការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត សមាគមកាកបាទក្រហមវៀតណាមបានបញ្ជាឱ្យខេត្ត/ក្រុងនានា ដាក់ពង្រាយផែនការអនុវត្តពិធីបុណ្យនិទាឃរដូវ និងការបរិច្ចាកឈាមដោយស្ម័គ្រចិត្តដើម្បីធានាបរិមាណឈាមសង្គ្រោះបន្ទាន់សម្រាប់ព្យាបាលអ្នកជំងឺក្នុងអំឡុងពេលបុណ្យតេត។ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ នោះ ការផ្លាស់ប្តូរថ្មីប្រកបដោយភាពបត់បែន ធានាការងារបង្ការទប់ស្កាត់ជំងឺ"។

ទន្ទឹមនឹងនោះ អង្គភាពនានាត្រូវបន្តលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ អំពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងសុវត្ថិភាពនៃការបញ្ចូលឈាម; យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍និងពង្រីកមុខសញ្ញាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ធានាការផ្គត់ផ្គង់ឈាមឲ្យបានគ្រប់គ្រាន់ សម្រាប់សង្គ្រោះបន្ទាន់និងការព្យាបាលអ្នកជំងឺ៕

ប្រតិកម្មទៅវិញ