កីឡាករបាលទាត់ជម្រើសជាតិវៀតណាមទទួលបានជ័យជំនះជើងឯកនៅការប្រកួតពានរង្វាន់ AFF Cup Suzuki ឆ្នាំ២០១៨ |
នេះគឺជាការអះអាងរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាលកីឡា លោក Vuong Bich Thang នៅក្នុងសន្និសីទបូកសរុបឆ្នាំ ២០១៨ និងអនុវត្តការងារសំរាប់ឆ្នាំ ២០១៩ ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៤ ខែធ្នូកន្លងទៅនៅទីក្រុងហាណូយ។
ថ្លែងមតិបញ្ជាណែនាំនៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៏ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដែលកីឡាវៀតណាមដណ្តើមបានក្នុងរយៈពេលកន្លងមក ជាពិសេសគឺសមិទ្ធផលនៃកីឡាបាល់ទាត់វៀតណាម។ ឆ្នាំ ២០១៩ រដ្ឋមន្ត្រីរូបនេះបានស្នើឱ្យអគ្គនាយកដ្ឋានកីឡាគប្បីផ្តោតលើការអនុវត្តល្អនូវភារកិច្ចចំនួន ៨ ដែលបានកំណត់។ ក្នុងនោះ កីឡាវៀតណាមគួរតែផ្តោតទៅលើការសុក្រឹត្យ និងដាក់ជូន ផែនការមេស្តីពីការត្រៀមខ្លួនរៀបចំ SEA Games 31 ដែលនឹងប្រារព្ធក្នុងឆ្នាំ ២០២១ខាងមុខនេះនៅវៀតណាមផងដែរ៕