អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung ថ្លែងនៅសន្និសីទកាសែត (រូបថត៖ VOV) |
វៀតណាមមានលក្ខណៈជាច្រើនដើម្បីរួមវិភាគទានជាមួយសហគមន៍ពិភពលោកក្នុងការរក្សាសន្តិភាព។ ជាប្រទេសមានសេចក្ដីប្រាថ្នាសន្តិភាព ជាប្រជាជាតិដែលបានឆ្លងកាត់ពុះពារលើការសាកល្បងជាច្រើន សង្គ្រាមជា ច្រើន ដូច្នេះបានជាវៀតណាមជានិច្ចកាលមានគោលបំណងចង់ស្ថាបនា សន្តិភាព រារាំងសង្គ្រាមនិងជម្លោះ។ គោលមាគ៌ាកិច្ចការបរទេសរបស់វៀត ណាមនោះគឺសន្តិភាព ឯករាជ្យ ម្ចាស់ការ សហប្រតិបតិ្តការនិងអភិវឌ្ឍ។ វៀតណាមមានបំណងក្លាយទៅជាសមាជិកមួយដែលរួមវិភាគទានយ៉ាង សកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung បានថ្លែង យ៉ាងដូច្នេះនៅសន្និសីទកាសែតអន្តរជាតិស្ដីពីការចូលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់វៀតណាមក្នុងអាណត្តិ២០២០-២០២១ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែធ្នូ នៅរដ្ឋធានីហាណូយ។ លោកអនុរដ្ឋមន្រ្តី Le Hoai Trung បានអះអាងថា៖
“វៀតណាមនឹងខិតខំប្រឹងប្រែងដើរតួនាទីសម្រុះសម្រួលក្នុងបញ្ហានានាដែលសមស្របនឹងផលប្រយោជន៍ក៏ដូចជាសមត្ថភាព លក្ខខ័ណ្ឌរបស់ខ្លួន។ ក្លាយទៅជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប វៀត ណាមមានគោលបំណងចង់ពង្រីកតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខ នោះគឺ តួនាទីរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ រារាំងជម្លោះ វិបត្តិ។ អាទិភាព មួយទៀតគឺរួមចំណែកលើកកំពស់ប្រសិទ្ធភាពសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខ ជំរុញបញ្ហានានាដែលក្រុមប្រទេសតំបន់អាស៊ី-ប៉ាស៊ីហ្វិកយកចិត្ត ទុកដាក់ដូចជាបញ្ហាការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ ការស្ដារឡើង វិញក្រោយពីជម្លោះ នារីនិងសន្តិភាព សន្តិសុខ ជាដើម”៕