(VOVworld) – នាថ្ងៃទី ២៦ កុម្ភៈ ចលនាប្រដាប់អាវុធ Hamas របស់ប៉ាឡេស្ទីន បានបដិសេធការបាញ់កាំជ្រួចទៅលើតំបន់ភាគខាងត្បូងរបស់អ៊ីស្រាអែល។ ប្រធានខុទ្ទកាល័យផ្សព្វផ្សាយរបស់ Hamas ប្រចាំនៅ Gaza លោក Ihab Al-
Ghussein បានឲ្យដឹងថា៖ នាបេច្ចុប្បន្ន គ្មានគណៈបក្សណាមួយទទួលខុស ត្រូវការបាញ់កាំជ្រួចពោលខាងលើឡើយ។ ប៉ុន្តែ ក្រុម Fahd El-Lil ចំណុះ
គណៈបក្ស Fatah របស់ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានទទួលខុសត្រូវដំណើការបាញ់កាំជ្រួចនេះ។ ក្រុម Fahd El-Lil បានឲ្យ
ដឹងថា៖ ការបាញ់កាំជ្រួចនេះគឺសំដៅឆ្លើយតបវិញនឹងការស្លាប់របស់អ្នក
ទោសប៉ាឡេស្ទីនមួយនាក់ក្នុង ពន្ធនាគារអ៊ីស្រាអែល នាថ្ងៃទី ២៣ កុម្ភៈ
កន្លងមក៕
|
ភៈ ចលនាប្រដាប់អាវុធ Hamas របស់ប៉ាឡេស្ទីន បានបដិសេធការបាញ់កាំជ្រួចទៅលើតំបន់ភាគខាងត្បូងរបស់អ៊ីស្រាអែល។ (Image: Internet) |