ច្រៀងចម្រៀងជាតិមុននឹងចេញទៅនេសាទត្រីនៅ Hoang Sa

Chia sẻ
(VOVworld)-ក្នុងអារម្មណ៍របស់អ្នកនេសាទ Hoang Sa ជាសមុទ្រប្រពៃណី។ នា ដើមនិទាឃៈរដូវ អ្នកនេសាទបានចាប់ផ្តើមរបររបស់ខ្លួន

(VOVworld)-ក្នុងអារម្មណ៍របស់អ្នកនេសាទ Hoang Sa ជាសមុទ្រប្រពៃណី។ នា
ដើមនិទាឃៈរដូវ អ្នកនេសាទបានចាប់ផ្តើមរបររបស់ខ្លួនគឺច្បាមជាប់សមុទ្រ Hoang
 Sa ដោយក្តីសង្ឃឹមនូវរដូវអំណោយជុលផល។​ តាមនោះ តាំងពីព្រលឹម ថ្ងៃទី៤កុម្ភៈ
 ពោលគឺថ្ងៃទី៨កើតខែមិគសិរ នាវានេសាទរាប់រយរបស់អ្នកនេសាទ ឃុំ Binh Chau
 ស្រុក Binh Son ខេត្ត Quang Ngai បានប្រមូលផ្តុំគ្នានៅមាត់ សមុទ្រ Sa Ky ដើម្បីចូល
រួមពិធីចេញដំណើរនេសាទដើមឆ្នាំ។ ម្ចាស់នាវាបាន ឈរយ៉ាងស្ងាមក្រោងទង់ក្រ
ហមផ្កាយមាសច្រៀងចម្រៀងជាតិ។អ្នកនេសាទ Nguyen Sinh Banh បានឲ្យដឹងថា៖

       “បទចម្រៀងជាតិដូចជាកម្លាំងចលករសម្រាប់អ្នកនេសាទយើងខ្ញុំម្នាក់ៗ។ នៅ
ពេលចេញដំណើរម្តងៗ យើងខ្ញូំតែងតែយកតាមនូវទង់ជាតិហើយឆ្ពោះទៅ តំបន់
សមុទ្រ Hoang Sa និង Truong Sa នេសាទត្រី។ យើងខ្ញុំជាអ្នកស្នងនូវបុព្វ បទរបស់
ជីដូនជីតា ប្រកបមុខរបរនេសាទដើម្បីនាំចំណូលសម្រាប់គ្រួសារ ជា ពិសេសរួម
ចំណែករក្សាអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស”៕

ប្រតិកម្មទៅវិញ