រូបថត៖ ក្រសួងសុខាភិបាល |
កាលពីថ្ងៃទី ២៤ ខែកក្កដា គណកម្មការជាតិ ដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត COVID – 19 បាន ចេញសារាចរស្ដីពីការពង្រឹងការប្រយុទ្ធប្រឆាំងជំងឺ COVID – 19 សម្រាប់អ្នកជំនាញ ដែលឆ្លងចូលប្រទេសវៀតណាម។
ជាក់ស្ដែង អង្គភាពណា ដែលអញ្ជើញអ្នក ជំនាញមកធ្វើការត្រូវតែធានា ថា៖ អ្នកជំនាញត្រូវបានធ្វើតេស្ត SARS-COV-2 ដោយប្រើប្រាស់បច្ចេកទេស Real time – PCR ក្នុង រយៈពេលចាប់ពី ៣ ទៅ ៧ ថ្ងៃ មុនពេលឆ្លង ចូលប្រទេសវៀតណាម។ ការធ្វើតេស្តនេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល ឬអង្គការសុខភាពពិភពលោក។ អ្នកជំនាញត្រូវមានធានារ៉ាប់រងសុខាភិបាលអន្តរជាតិ ឬស្ថាប័ន អង្គការណា ដែលអញ្ជើញអ្នកជំនាញ ត្រូវធានាការចំណាយប្រាក់លើការព្យាបាលក្នុងករណីឆ្លងជំងឺ COVID – 19 ក៏ដូចជាជួយសម្រួលបែបបទដើម្បីធ្វើការនៅវៀតណាមផងដែរ៕